ព័ត៌មានអន្តរជាតិ

ស៊ែប៊ី៖ ការចូលរួមដាក់ទណ្ឌកម្ម ប្រឆាំងនឹងរុស្ស៊ី គឺមិនមែនជារឿងត្រឹមត្រូវឡើយ

បរទេស៖ លោករដ្ឋមន្ត្រីការបរទេស នៃប្រទេសស៊ែប៊ីលោក Ivica Dacic ដែលបានថ្លែងប្រាប់ទៅកាន់ សមភាគីតួគីលោក Mevlut Cavusoglu កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានលើកឡើងថា ជំហរបស់ស៊ែប៊ីគឺនៅដដែល ចំពោះទណ្ឌកម្មប្រឆាំងនឹង ប្រទេសរុស្សីដាច់ខាតមិនចូលរួម ការដាក់ទណ្ឌកម្មដើម្បីប្រឆាំងរុស្សីឡើយ។

សេចក្តីលើកឡើងរបស់រដ្ឋមន្ត្រីរូបនេះ បានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប កាលពីសប្តាហ៍មុនបានធ្វើការ ទាមទារឲ្យរដ្ឋាភិបាលទីក្រុង Belgrades ក្នុងការទទួលការអនុវត្ត និងដាក់ទណ្ឌកម្ម ១០០ភាគរយ ប្រឆាំងទៅនឹងប្រទេសរុស្សីដូចទៅនឹង បណ្តាប្រទេសក្បែរខាង និងសមាជិកអឺរ៉ុបផ្សេងទៀត។

ទោះបីជាយ៉ាងណាក្តីលោករដ្ឋមន្ត្រី Dacic បានពន្យល់សាជាថ្មី ពីមូលហេតុដែលរដ្ឋាភិបាលស៊ែប៊ី នៅតែមិនចូលរួមទណ្ឌកម្មទាំងនោះថា៖ អ្វីៗដែលរដ្ឋាភិបាលបានសម្រេចចិត្ត ធ្វើនោះគឺដើម្បីតែប្រយោជន៍ជាតិ និងពលរដ្ឋព្រមទាំង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងនោះ និងជាពិសេសបញ្ហារវាងប្រទេសស៊ែប៊ី និងតំបន់កូសូវ៉ូប៉ុណ្ណោះ។

លោកបន្តថា៖ វាគឺជាដែលមិនត្រឹមត្រូវនោះឡើយ ប្រសិនបើស៊ែប៊ីសម្រេចចិត្តចូលរួម ការដាក់ទណ្ឌកម្មទាំងនោះហើយ វាក៏នឹងអាចគម្រាមកំហែងទៅដល់ ផលប្រយោជន៍របស់ជាតិ និងពលរដ្ឋរបស់យើងផងដែរ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top