ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ចេញមកបញ្ជាក់ពីជំហរបស់ខ្លួន ចំពោះការផ្គត់ផ្គង់យន្តហោះចម្បាំង ឲ្យអ៊ុយក្រែន

បរទេស៖រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអាល្លឺម៉ង់លោក Boris Pistorius កាលថ្ងៃសុក្រម្សិលមិញនេះបានលើកឡើងថារដ្ឋាភិបាលទីក្រុងប៊ែរឡាំង នឹងមិនធ្វើការផ្គត់ផ្គង់យន្តហោះចម្បាំង ណាមួយឲ្យទៅប្រទេសអ៊ុយក្រែនឡើយ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាល្លឺម៉ង់ទើបតែបានប្រកាសផ្តល់រថក្រោះធន់ធ្ងន់ជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនរួចទៅហើយដែលជារឿងដែលមិនគួរឲ្យជឿខណៈដែលមន្ត្រីរដ្ឋាភិបាលជាច្រើនបានជឿជាក់ថាការបន្តផ្តល់យន្តហោះចម្បាំងបន្ថែមទៀតទៅឲ្យអ៊ុយក្រែនក៏នឹងក្លាយទៅជារឿងដែលមិនអាចជៀសផុតនោះដែរ។

គួរឲ្យដឹងដែរថាកាលពី ពាក់កណ្តាលសប្តាហ៍ កន្លងមកនេះអាល្លឺម៉ង់ បានសម្រេចចិត្ត ក្នុងការផ្គត់ផ្គង់រថក្រោះធុនធ្ងន់ Leopard 2 ដែលជារថក្រោះជួរមុខសំខាន់បំផុតរបស់ខ្លួន ទៅឲ្យប្រទេសអ៊ុយក្រែនហើយព្រមទាំងប្រកាសអនុញ្ញាតិឲ្យបណ្តាប្រទេសដទៃទៀតមានសិទ្ធក្នុងការផ្គត់ផ្គង់រថក្រោះនេះដូចគ្នាទៅឲ្យអ៊ុយក្រែនផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top