ព័ត៌មានអន្តរជាតិ

ប្រេស៊ីល បន្តបដិសេធមិនផ្គត់ផ្គង់ ការលក់អាវុធសម្រាប់រថក្រោះ ឲ្យអ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីប្រេស៊ីល លោក Lula Da Silva កាលពីថ្ងៃម្សិលមិញនេះ បានប្រកាសជំហដាច់ខាតរបស់ប្រេស៊ីលថា នឹងមិនលក់អាវុធ ប្រើប្រាស់រថក្រោះ ទាំងឡាយណា ឲ្យទៅប្រទេសអ៊ុយក្រែនឡើយ។លោកប្រធានាធិបតីរូបនេះ ក៏បានថែមទាំ ងបន្តធ្វើការរិះគន់ៗធ្ងន់ៗ ទៅលើគោលនយោបាយ របស់លោកខាងលិចមួយចំនួន ហើយបញ្ជាក់ថា អ៊ុយក្រែនក៏គួរតែត្រូវបាន ស្តីបន្ទោសខ្លះដែរ ចំពោះជម្លោះលើកនេះនិងចុងក្រោយបានបញ្ជាក់ អព្យាក្រិតរបស់ប្រេស៊ីលបន្តទៀតចំពោះ មុខជម្លោះរវាងរុស្សីនិងអ៊ុយក្រែន។

ប្រធានាធីបតីលោក Silva រូបនេះកាលពីសប្តាហ៍កន្លងទៅបានបដិសេធម្តងហើយមិនធ្វើការជួបពិភាក្សាជាមួយនឹង រដ្ឋមន្ត្រីការពារជាតិ ព្រមទាំងមន្ត្រីការពារជាតិជាន់ខ្ពស់ជាច្រើន រូបទៀតផងដែរ បន្ទាប់ពីបានបដិសេធមិនព្រមទទួលយក ការបញ្ជាទិញអាវុធមួយចំនួនដើម្បីអាចយកទៅបំពាក់រថក្រោះរបស់អាល្លឺម៉ង់ដែលការបញ្ជាទិញដំបូង មានតម្លៃប្រមាណជា៥លានដុល្លារ ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top