ព័ត៌មានអន្តរជាតិ

ការបំពាក់រថក្រោះធុនធ្ងន់ របស់លោកខាងលិចលើអ៊ុយក្រែន ប្រៀបបានដូចយកសាំង ទៅជះលើភ្លើងកំពុងឆេះ រួចទៅហើយ

ប៉េកាំង៖ អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃពុធថា ពួកគេនឹងបញ្ជូនរថក្រោះប្រយុទ្ធកម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន ដោយបញ្ចប់ភាពជាប់គាំង ដែលអាល្លឺម៉ង់ ដែលស្ទាក់ស្ទើរពីមុនបានរកឃើញថា ខ្លួនស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ពីសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យដឹកជញ្ជូនរថក្រោះ ទៅកាន់អ៊ុយក្រែន។

ខណៈពេលដែលក្រុងគៀវ ស្វាគមន៍រថក្រោះដោយរំពឹងថា ពួកគេនឹងក្លាយជាអ្នកផ្លាស់ប្តូរ ហ្គេមក្នុងសមរភូមិប្រយុទ្ធជាមួយរុស្ស៊ី អ្នកវិភាគបានសម្តែងការព្រួយបារម្ភថា អាវុធធុនធ្ងន់បែបនេះអាចធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង ដោយបានព្រមានអំពីលទ្ធភាពនៃសង្គ្រាមផ្ទាល់រវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងណាតូ។  

កាលពីថ្ងៃពុធ រដ្ឋាភិបាលអាល្លឺម៉ង់មិនត្រឹមតែយល់ព្រមផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះប្រយុទ្ធ Leopard 2 ចំនួន ១៤គ្រឿងពីស្តុកផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានយល់ព្រមពីបណ្តាប្រទេសអតិថិជនរបស់ខ្លួនធ្វើដូចគ្នាផងដែរ។

 អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយនៅឯកិច្ចប្រជុំរដ្ឋាភិបាលនៅទីក្រុងប៊ែរឡាំងថា “យើងកំពុងធ្វើសកម្មភាពក្នុងលក្ខណៈសម្របសម្រួលយ៉ាងជិតស្និទ្ធជាអន្តរជាតិ” ។

ប៉ុន្មានម៉ោងក្រោយមក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសថា រដ្ឋបាលរបស់លោកនឹងផ្តល់រថក្រោះ M1 Abrams ផលិតដោយសហរដ្ឋអាមេរិកចំនួន ៣១គ្រឿង ដល់អ៊ុយក្រែន។  មួយថ្ងៃក្រោយមក ក្រសួងការពារជាតិកាណាដាបានប្រកាសថា ខ្លួននឹងបញ្ជូនរថក្រោះ Leopard 2 ចំនួន ៤ គ្រឿងទៅកាន់អ៊ុយក្រែន ហើយកំពុងពិចារណាបញ្ជូនបន្ថែមទៀតនៅពេលក្រោយ។

មុន​ការ​ផ្គត់ផ្គង់​ដែល​បាន​សន្យា​ចុង​ក្រោយ​នេះ ប្រទេស​ណាតូ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ប្រកាស​បង្កើន​ការ​ផ្គត់ផ្គង់​សព្វាវុធ​ដល់​អ៊ុយក្រែន ជា​ពិសេស​អាវុធ​ធុន​ធ្ងន់៕

ប្រែសម្រួល ឈូក បូរ៉ា

To Top