បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេស អាមេរិក បានចាប់ផ្តើមទទួល បានសកម្មភាពល្អប្រសើរ ជាងមុនកាលពីចុងឆ្នាំកន្លងទៅនេះ ទោះបីជាតម្លៃអត្រា កំចី មានកម្រិតខ្ពស់ហើយអត្រា កំណើន នៃការចាយវាយក្នុងស្រុកផង ដែលបានទាញឲ្យកម្រិត ជីវភាពពលរដ្ឋធ្លាក់ចុះក្តី ។
តួលេខជាផ្លូវការ បានបង្ហាញ កំណើនសេដ្ឋកិច្ច របស់អាមេរិក កាលពីរយៈពេល៣ខែចុងឆ្នាំ មានប្រមានជា២,៩ភាគរយ ដែលធៀបទៅនឹងតួលេខ កាលពីពេលវេលាដូចគ្នា កាលពីឆ្នាំ២០២១ មានកំណើនដល់ទៅ៣,២ភាគរយ ខណៈដែលវិស័យសំណង់ និងការលក់លំនៅដ្ឋានថ្មី ធ្លាក់ចុះខ្លាំង។
ប៉ុន្តែយោង តាមការវិភាគ របស់ក្រុមអ្នកជំនាញ សេដ្ឋកិច្ចជាច្រើនបានជឿជាក់ថា សេដ្ឋកិច្ចរបស់អាមេរិក នឹងមានកំណើននៅដើមឆ្នាំនេះ ជាងការរំពឹងទុកផងដែរ ទោះបីជាអ្នកវិភាគផ្សេងទៀត បានមើលឃើញថា អាមេរិកកំពុងដើរឆ្ពោះធ្លាក់ ចូលវិបត្តិសេដ្ឋកិច្ច ក្នុងពេលឆាប់ៗខាងមុខក្តី៕
ប្រែសម្រួល៖ស៊ុនលី