ព័ត៌មានអន្តរជាតិ

បារាំង ចាប់ផ្តើមបន្តធ្វើតេស្តរកមេរោគកូវីដ-១៩ សម្រាប់អ្នកដំណើរមកពីប្រទេសចិន 

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃសៅរ៍នេះប្រទេសបារាំង បានឲ្យដឹងថា ខ្លួនបានបន្តរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ សម្រាប់ការធ្វើតេស្តរកមើលមេរោគកូវីដ-១៩ សម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន ដោយសារ “ស្ថានភាពវិវត្តន៍” ។

គេបានដឹងថា ការធ្វើតេស្តដំបូងត្រូវបានសម្រេច រហូតដល់ថ្ងៃទី៣១ ខែមករា ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះ អ្នកដំណើរដែលមានអាយុ លើសពី១១ឆ្នាំ និងមកពីប្រទេសចិន ទៅកាន់ប្រទេសបារាំង ត្រូវតែធ្វើតេស្ដអវិជ្ជមានដែលបានធ្វើឡើង៤៨ម៉ោង មុនពេលហោះហើរដើម្បីឡើងយន្តហោះ ។

អាជ្ញាធរបារាំងបានបញ្ជាក់ថា ការធ្វើតេស្តចៃដន្យនឹងត្រូវបានអនុវត្ត ហើយអ្នកណាម្នាក់ដែលធ្វើតេស្តវិជ្ជមាននឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ ដោយបន្ថែមថា មនុស្សគ្រប់រូបដែលមានអាយុ លើសពី៦ឆ្នាំនឹងត្រូវពាក់ម៉ាស់នៅលើយន្តហោះ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top