ដាកា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា សិស្សលើស ពី៥៣២នាក់ នៅក្នុងស្ថាប័នអប់រំ របស់ប្រទេសបង់ក្លាដេស បានធ្វើអត្តឃាតកាលពីឆ្នាំមុន ។ នេះបើយោងតាមការស្ទង់មតិ របស់អង្គការសុខុមាលភាព ក្នុងស្រុក Aachol Foundation ។
នៅក្នុងសន្និសីទសារព័ត៌មាន និម្មិតមួយកាលពីថ្ងៃសុក្រ លោក Farzana Akhter Labani ក្នុងនាមអង្គការនេះ បានបង្ហាញពីការរកឃើញ នៃការស្ទង់មតិ ដែលត្រូវបានធ្វើឡើង ដោយផ្អែកលើរបាយការណ៍អត្តឃាត ដែលបោះពុម្ពដោយកាសែតជាតិ និងក្នុងស្រុកចំនួន១៥០ នៅក្នុងប្រទេសបង់ក្លាដេស ។
យោងតាមការស្ទង់មតិ អត្រាធ្វើអត្តឃាតមានកម្រិតខ្ពស់ ក្នុងចំណោមសិស្សសាលា ។
ហើយក្នុងចំណោមអ្នក ដែលធ្វើអត្តឃាត មានសិស្សសាលា៣៤០នាក់ ។
អង្គការស្ម័គ្រចិត្តខាងលើ បានឲ្យដឹងនៅក្នុងរបាយការណ៍ស្ទង់មតិ របស់ខ្លួនថា ចំនួននិស្សិតមហាវិទ្យាល័យ ដែលបានសម្លាប់ខ្លួនមានចំនួន១០៦នាក់ ខណៈដែល៥៤នាក់ ជាសិស្សសាលាឥស្លាម ។
នៅក្នុងឆ្នាំ២០២២និស្សិតចំនួន៨៦នាក់ មកពីសាកលវិទ្យាល័យផ្សេងៗគ្នាបានសម្លាប់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា