ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស បណ្តេញប្រធានបក្សកាន់អំណាច ចេញពីតំណែង ក្រោយពីស៊ើបលើកិច្ចការពន្ធ

ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ថា នៅថ្ងៃអាទិត្យនេះ លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេស បានបណ្តេញប្រធានគណបក្សអភិរក្ស​ ដែលកំពុងកាន់អំណាច គឺលោក Nadim Zahawi ចេញពីរដ្ឋាភិបាល បន្ទាប់ពីមានការស៊ើបអង្កេត លើកិច្ចការពន្ធដាររបស់លោកបានរកឃើញថា “ជាការបំពានយ៉ាងធ្ងន់ធ្ងរ” នៃក្រមរដ្ឋមន្ត្រី ។

លោក Zahawi ដែលកាលពីឆ្នាំមុន គឺជាអធិការបតីនៃ Exchequer របស់ចក្រភពអង់គ្លេស ឬជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ក្នុងអំឡុងពេលនៃភាពចលាចលនយោបាយ បានស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើង ក្នុងការលាលែងពីតំណែង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលមានការចោទប្រកាន់ថា គាត់បានទូទាត់វិក្កយបត្រពន្ធ ដែលមិនទាន់បង់ប្រាក់រាប់លានដុល្លារជាមួយអាជ្ញាធរ ។

លោក Sunak បានថ្លែងនៅក្នុងលិខិតមួយទៅកាន់លោក Zahawi ថា “បន្ទាប់ពីការបញ្ចប់ការស៊ើបអង្កេត របស់ទីប្រឹក្សាឯករាជ្យ គឺការរកឃើញដែលគាត់បានចែករំលែក ជាមួយយើងទាំង២នាក់ វាច្បាស់ណាស់ថា មានការបំពានយ៉ាងធ្ងន់ធ្ងរនៃក្រមរដ្ឋមន្ត្រី” ។

អត្ថបទនោះមានខ្លឹមសារថា “ជាលទ្ធផល ខ្ញុំបានជូនដំណឹងដល់អ្នកអំពីការសម្រេចចិត្តរបស់ខ្ញុំក្នុងការដកអ្នកចេញពីតំណែង របស់អ្នកនៅក្នុងរដ្ឋាភិបាល ក្រោមការគ្រប់គ្រងដោយព្រះករុណា” ៕​ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top