បរទេស៖ កាលពីចុងសប្តាហ៍កន្លងមកនេះ ប្រទេសអ៊ីស្រាអ៊ែលត្រូវបានគេដឹងថា បានបើកការវាយប្រហារតាមយន្តហោះដ្រូន ទៅលើទីតាំងរោងចក្រផលិតអាវុធ របស់ប្រទេសអ៊ីរ៉ង់។
ទោះបីជាយ៉ាងណាក្តីកាសែត The Wall Street Journal បានចេញផ្សាយថា អ៊ីរ៉ង់បានហៅការវាយប្រហារនេះ គឺជាការវាយប្រហារដែល មិនទទួលបានជោគជ័យឡើយ ហើយព្រឹត្តិការណ៍នេះបានកើតឡើង នៅក្រោយបន្តិចនៅពេលដែលកិច្ចប្រជុំជាច្រើន រវាងយោធាអាមេរិក និងអ៊ីស្រាអ៊ែលត្រូវបានធ្វើឡើង។
ក្រសួងការពារជាតិអ៊ីរ៉ង់បានបញ្ជាក់ថា ស្នូរសំលេងផ្ទុះយ៉ាងខ្លាំងមួយគឺជា ដ្រូនដែលត្រូវបានបាញ់ទំលាក់ ដោយអ៊ីរ៉ង់ខណៈដែលដ្រូន២ផ្សេងទៀត បានហោះធ្លាក់ទៅកាន់ទីតាំង អគារយោធាក្បែររោងចក្រដែលស្ថិតនៅ ក្នុងទីក្រង Isfahan នៅវេលាព្រឹកថ្ងៃសៅរ៍។
ក្រសួងការពារជាតិអ៊ីរ់ង់ បានបន្តទៀតថា៖ ការវាយប្រហារនេះគឺជា ការវាយប្រហារដែលបរាជ័យ មិនបានធ្វើឲ្យមានបាត់បង់ជីវិត អ្នកណាម្នាក់និងមានការខូចខាត ត្រឹមតែដំបូលអគារប្រជុំ របស់យោធាប៉ុណ្ណោះ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
