ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ហេតុអ្វីបានជាសោកនាដកម្ម ដែលបណ្តាលមកពីការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក បានកើតឡើងម្តងហើយម្តងទៀត?

កាលពី៥៥ឆ្នាំមុន លោក Martin LutherKing សកម្មជនសិទ្ធិមនុស្សអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវបានគេលួចធ្វើឃាតនៅទីក្រុង Memphis រដ្ឋTennessee ដែលធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។ ៥៥ឆ្នាំក្រោយ នៅទីក្រុងដដែល លោកTyreNicholsបុរសអាមេរិកដើមកំណើតអាហ្វ្រិកដែលមានអាយុ២៩ឆ្នាំ ត្រូវបានប៉ូលីស៥នាក់វាយទាត់ធាក់រហូតដល់ស្លាប់ ដែលបណ្តាលឱ្យប្រជាជនទូទាំងអាមេរិកមានការខឹងសម្បារយ៉ាងខ្លាំង។

ចាប់ពីយប់ថ្ងៃទី២៧ ដល់ថ្ងៃ២៨ខែមករា តាមម៉ោងក្នុងតំបន់ សកម្មភាពតវ៉ានិងបាតុកម្មបានផ្ទុះឡើង នៅទីក្រុងរាប់សិបនៅអាមេរិក។ ប្រជាជនស្រែកខ្លាំងថា”បើគ្មានយុត្តិធម៌ ក៏គ្មានសន្តិសុខដែរ” “យើងធុញទ្រាន់នឹងអំពើឃាតកម្ម ធុញទ្រាន់នឹងការដែលត្រូវគេវាយដំ ធុញទ្រាន់នឹងការដែលត្រូវគេដេញ” “ប៉ូលីសអាមេរិកមិនអើពើនឹងជីវិតរបស់មនុស្សទាំងស្រុង ពួកគេកំពុងប្រើអំណាចខុសច្បាប់មកធ្វើបាបប្រជាពលរដ្ឋ”។ល។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ព្រួយបារម្ភថា កុប្បកម្មនៅទូទាំងអាមេរិក ដែលបណ្តាលមកពី”ការស្លាប់របស់លោកFloyd នៅឆ្នាំ២០២០ នឹងផ្ទុះឡើងម្តងទៀត។

សេតវិមានអាមេរិកមានភាពតានតឹងណាស់។ លោកBidenប្រធានាធិបតីអាមេរិក បានចេញសេចក្តីអំពាវនាវឱ្យមានភាពអត់ធ្មត់។ មន្ត្រីសេតវិមានបានធ្វើកិច្ចប្រជុំបន្ទាន់ តាមទូរស័ព្ទជាមួយអភិបាល ក្រុងចំនួន១៦នៅទូទាំងអាមេរិក ដោយក្រើនរំលឹកមន្ត្រី នៃរដ្ឋនានាត្រៀមលក្ខណៈ ឱ្យបានល្អសម្រាប់សកម្មភាពតវ៉ា ដែលប្រហែលនឹងផ្ទុះឡើង។

ជាង២ឆ្នាំមុន ការស្លាប់របស់លោកFloydពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិក ក្នុងការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសអាមេរិក បានបណ្តាលឱ្យមានសកម្មភាពតវ៉ាកើតឡើងនៅទូទាំងអាមេរិក។ បន្ទាប់មក ប្រព័ន្ធប៉ូលីសអាមេរិកបានអះអាងថា នឹងធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅ ប៉ុន្តែសោកនាដកម្មស្រដៀងគ្នានេះ នៅតែកើតឡើងម្តងហើយម្តងទៀត។

និយាយពីឬសគល់ “ការដែលប្រជាពលរដ្ឋអាមេរិក ដើមកំណើតអាហ្វ្រិក ត្រូវប៉ូលីសអាមេរិក”ធ្វើដាក់ជាពិសេស” ម្តងហើយម្តងទៀត គឺមានប្រភពមកពីការរើសអើងជាតិសាសន៍ ដែលដក់ក្នុងផ្នត់គំនិត នៅក្រោមលទ្ធិប្រជាធិបតេយ្យបែបអាមេរិក។ ពីក្រុមយាមល្បាតទាសករកាលពីដើម ដល់អង្គការភេរវកម្មដែលតម្កល់ទុកជនជាតិស្បែកសជាអាទិភាព រហូតដល់ “ការភ័យខ្លាចរបស់ជនជាតិស្បែកស” ដែលលេចចេញនៅយុគសម័យចលនាសិទ្ធិស៊ីវិល ឥទ្ធិពលយ៉ាងខ្លាំងទាំងនេះ បានបង្កើតវប្បធម៌អំពើហិង្សា របស់ប៉ូលីសអាមេរិក ដែលបានជះឥទ្ធិពលដល់សកម្មភាព របស់ប៉ូលីសអាមេរិក នាពេលបច្ចុប្បន្ននេះជាបន្តបន្ទាប់។ ការរើសអើងជាតិសាសន៍ ត្រូវបានបង្កប់យ៉ាងជ្រៅនៅក្នុងហ្សែន នៃប្រព័ន្ធប៉ូលីសអាមេរិក ជាយូរណាស់មកហើយ។

ព្រមពេលជាមួយគ្នានេះ ភាពជ្រុលនៃការប្រយុទ្ធប្រឆាំងរវាងបក្សអាមេរិក បានបណ្តាលឱ្យកំណែទម្រង់ក្នុងប្រព័ន្ធប៉ូលីសអាមេរិក កាន់តែលំបាក។ ជាងនេះទៅទៀត វប្បធម៌កាំភ្លើងនិងការអនុវត្តច្បាប់ ដោយហិង្សារបស់ប៉ូលីសនៃអាមេរិក បានបង្កើតជាវដ្ដដ៏អាក្រក់ ។ ចំនួនកាំភ្លើងឯកជនមានប្រមាណ៣៩៣លាននៅអាមេរិក។ការពិតដែលថា “មានកាំភ្លើងច្រើនជាងមនុស្ស” បានបង្កើនលក្ខណៈហានិភ័យនៃការអនុវត្តច្បាប់របស់ប៉ូលីសអាមេរិក ហើយក៏បង្កើនទំនោររបស់ពួកគេ ក្នុងការអនុវត្តច្បាប់ដោយហិង្សាផងដែរ។ រីឯវដ្ដដ៏អាក្រក់បែបនេះ បានធ្វើឱ្យ”ជំងឺអាមេរិក”កាន់តែធ្ងន់ធ្ងរដោយឥតឈប់ឈរ៕

To Top