ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី អង់គ្លេសថា លោក Putin គំរាមវាយប្រហារ លោកដោយមីស៊ីល

បរទេស ៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បាននិយាយថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគំរាមកំហែងលោក ជាមួយនឹងការវាយប្រហារ ដោយមីស៊ីល ដែលការគំរាមនេះ កើតឡើងជាច្រើនថ្ងៃ មុនពេលមេដឹកនាំរុស្ស៊ី បានបញ្ជាឱ្យកងទ័ពចូល ទៅក្នុងអ៊ុយក្រែន ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Boris Johnson បានដកស្រង់សម្តីលោក Putin ដែលថា “គាត់បានគំរាមខ្ញុំនៅពេលមួយ ហើយនិយាយថា ‘ Boris ខ្ញុំមិនចង់ធ្វើឱ្យអ្នកឈឺចាប់ទេ ប៉ុន្តែដោយមីស៊ីល វានឹងចំណាយពេលតែមួយនាទីប៉ុណ្ណោះ’ ឬអ្វីមួយដូចនោះ” ។

ការអះអាងអំពីការ គំរាមកំហែងនេះ បានធ្វើឡើងតាមទូរស័ព្ទ កាលពីថ្ងៃទី២ ខែកុម្ភៈ ដែលមានរយៈពេល៣សប្តាហ៍ មុនពេលការឈ្លានពាន របស់រុស្ស៊ីលើអ៊ុយក្រែន ។ នេះបើយោងតាមភាពយន្តឯកសារ BBC ថ្មីមួយស្តីពីអន្តរកម្ម របស់លោក Putin ជាមួយមេដឹកនាំពិភពលោក ដែលនឹងចាក់ផ្សាយនៅថ្ងៃចន្ទ ។

អតីតនាយករដ្ឋមន្ត្រីបានប្រាប់ BBC ថា គាត់គ្រាន់តែធ្វើជាសហប្រតិបត្តិការ ជាមួយការប៉ុនប៉ងរបស់ខ្ញុំ ក្នុងការឱ្យគាត់ចរចា” មិនមែនដើម្បីវាយប្រហារអ៊ុយក្រែន ដែលគាំទ្រលោកខាងលិចនោះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top