គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានទៅដល់ប្រទេសអេហ្ស៊ីប នៅពេលចាប់ផ្តើមដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅតំបន់មជ្ឈិមបូព៌ា ជាមួយនឹងភាពតានតឹង រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងកើនឡើង ហើយសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ស្ថិតក្នុងរបៀបវារៈ របស់លោក។
បន្ទាប់ពីឈប់នៅទីក្រុងគែរ លោក Blinken នឹងធ្វើដំណើរនៅថ្ងៃច័ន្ទ និងថ្ងៃអង្គារទៅកាន់ទីក្រុងយេរ៉ូសាឡឹម និងរ៉ាម៉ាឡា ជាកន្លែងដែលលោកនឹងជួបជាមួយ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas រៀងគ្នា។
ដំណើររបស់លោក Blinken ត្រូវបានគ្រោងទុកដោយមានរដ្ឋាភិបាលស្តាំនិយមថ្មីរបស់លោក ណេតាន់យ៉ាហ៊ូ ជាចំណុចស្នូល ខណៈដែលការព្រួយបារម្ភអំពីអនាគតនៃទិសដៅរបស់អ៊ីស្រាអែល និងការជាប់គាំងកិច្ចចរចាសន្តិភាពជាមួយប៉ាឡេស្ទីនបានលេចចេញជារូបរាងធំ។
ប៉ុន្តែដំណើរទស្សនកិច្ចនេះ បានធ្វើឡើងក្នុងភាពបន្ទាន់ថ្មី កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីន ៩នាក់ ហើយបន្ទាប់ពីជនជាតិប៉ាឡេស្ទីន បានធ្វើការវាយប្រហារដោយកាំភ្លើង សងសឹក នៅទីក្រុងហ្សេរុយសាឡឹមខាងកើត ដែលកាន់កាប់ដោយបានសម្លាប់ ជនជាតិអ៊ីស្រាអែល ៧នាក់នៅខាងក្រៅសាលាប្រជុំ មួយថ្ងៃក្រោយមក។
ការវាយប្រហារមួយទៀតបានកើតឡើងកាលពីថ្ងៃសៅរ៍ ការភ័យខ្លាចបានផ្ទុះឡើងថា អំពើហឹង្សាដែលរីករាលដាល រួចហើយនឹងកាន់តែកើនឡើង៕
ប្រែសម្រួល ឈូក បូរ៉ា