ព័ត៌មានអន្តរជាតិ

លោក បូរីស ចនសុន៖ “លោក ពូទីន គំរាមធ្វើឃាតខ្ញុំ”

ឡុងដ៌៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានលើកឡើងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានប្រាប់លោកថា “ខ្ញុំមិនចង់ធ្វើឱ្យអ្នកឈឺចាប់នោះទេ ប៉ុន្តែជាមួយនឹងកាំជ្រួចមីស៊ីល វានឹងចំណាយពេលត្រឹមតែមួយនាទីប៉ុណ្ណោះ” មុនពេលការលុកលុយរបស់អ៊ុយក្រែន។

លោក ចនសុន បានលើកឡើងថា ការសន្ទនា “វិសាមញ្ញ” បានកើតឡើងនៅក្នុងខែកុម្ភៈ បន្ទាប់ពីលោកបានទៅ ទស្សនកិច្ចនៅទីក្រុងគៀវ ក្នុងការប៉ុនប៉ងចុងក្រោយ ដើម្បីបង្ហាញការគាំទ្រលោកខាងលិច សម្រាប់អ៊ុយក្រែន ចំពេលមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៃការវាយលុករបស់រុស្ស៊ី។

លោកបានធ្វើការទាមទារនៅក្នុងស៊េរី ៣ផ្នែកថ្មីសម្រាប់ BBC2 ដោយមើលពីរបៀប ដែលលោកខាងលិច បានដោះស្រាយជាមួយលោក ពូទីន ក្នុងប៉ុន្មានឆ្នាំដែលនាំទៅដល់ សង្រ្គាមនៅអ៊ុយក្រែន។

លោក ចនសុន ដែលជាអ្នកគាំទ្រសំលេង របស់ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡិនស្គី បានទៅទស្សនកិច្ចនៅទីក្រុងគៀវ កាលពីដើមខែកុម្ភៈ ដើម្បីព្រមានរុស្ស៊ីថា ការឈ្លានពាននឹងបង្ហាញពីមហន្តរាយ។

លោក ចនសុន បានរំលឹកថា លោកបានព្រមានលោក ពូទីន ថានឹងមានទណ្ឌកម្ម លោកខាងលិចកាន់តែតឹងរ៉ឹង ប្រសិនបើលោកបញ្ជាឱ្យ មានការឈ្លានពានអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

លោកបានបន្ដថា លោកបានប្រាប់ទៅលោក ពូទីន ថាការកើនឡើងនេះនឹងឃើញ រដ្ឋលោកខាងលិចបង្កើនការគាំទ្រ សម្រាប់អ៊ុយក្រែន ដែលមានន័យថា “ណាតូកាន់តែច្រើន មិនមែននាតូកាន់តិច” នៅលើព្រំដែនរបស់រុស្ស៊ីនោះទេ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top