ព័ត៌មានអន្តរជាតិ

រុស្ស៊ី ក្លាយជាអ្នកវិនិយោគ នៅប្រទេសអ៊ីរ៉ង់ ច្រើនជាងគេបំផុត

បរទេស៖ យោងតាមការប្រកាសដោយ អនុរដ្ឋមន្ត្រីនៃក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីរ៉ង់លោក Ali Fekri កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា គិតមកដល់ពេលនេះប្រទេសរុស្សី បានក្លាយខ្លួនទៅជាប្រទេសដែល បានធ្វើការវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសអ៊ីរ៉ង់។

លោក Fekir បានធ្វើការកត់សំគាល់ទៀតថា៖ រុស្សីចុងក្រោយនេះទើបតែបាន ចំណាយលុយវិនិយោគប្រមាណជា ២,៧ពាន់លានដុល្លារ ទិញយកគម្រោងរុករកប្រេងចំនួន២ ក្នុងប្រទេសអ៊ីរ៉ង់នៅខេត្តភាគខាងលិច ហើយតួលេខនេះគឺជាចំណែកប្រមាណជា ៤៥ភាគរយប៉ុណ្ណោះ នៃការវិនិយោគសរុបរបស់រុស្សីនៅអ៊ីរ៉ង់។

លោក Fekri បានបន្តទៀតថាបន្ទាប់ពីរុស្សី ប្រទេសសហភាពអារ៉ាប់រួម ប្រទេសអាហ្គានីស្ថាន ប្រទេសតួគីនិ ងប្រទេសចិន គឺជាអ្នកដែលបានវិនិយោគច្រើនជាងគេបំផុត នៅអ៊ីរ៉ង់ក្នុងពេលវេលាជាមួយគ្នា ប៉ុន្តែមួយរយៈចុងក្រោយនេះចិន បានបន្ថយខ្ទង់វិនិយោគ។

គួរឲ្យដឹងដែរថា ប្រទេសអ៊ីរ៉ង់ បានដាក់គោលដៅសម្រេចឲ្យបាន ការវិនិយោគផ្ទាល់ពីបរទេសប្រមាណជា ១០,២ពាន់លានដុល្លារ នៅត្រឹមដំណាច់ខែធ្នូកន្លងទៅ ប៉ូន្តែមិនអាចទទួលបានជោគជ័យឡើយ គឺត្រឹមទទួលបាន ៥,៩៥ពាន់លានដុល្លារ ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top