ព័ត៌មានអន្តរជាតិ

អាមេរិក ​មិន​អាច​ទាមទារ​ កិច្ច​សហប្រតិបត្តិការ​ ពី​ប្រទេស​ចិន ​ក្នុង​ពេល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ របស់​ខ្លួន​បាននោះ​ទេ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មាន ជាទៀងទាត់ថា ភាគីអាមេរិក មិនអាចទាមទារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពីប្រទេសចិនបាននោះទេ ខណៈដែលរក្សាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ចិន។

ការអត្ថាធិប្បាយរបស់លោកស្រី Mao បានធ្វើឡើងបន្ទាប់ពី អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានលើកឡើងម្តងហើយម្តងទៀត អំពីដំណើរទស្សនកិច្ច នាពេលខាងមុខរបស់រដ្ឋមន្ត្រីលោក Blinken ទៅកាន់ប្រទេសចិន ដោយលើកឡើងថា ក្រុមរបស់លោកនឹងពិភាក្សា ជាមួយប្រទេសចិនអំពីរបៀប “គ្រប់គ្រងការប្រកួតប្រជែង ប្រកបដោយការទទួលខុសត្រូវ និងបង្កើនកិច្ចសហប្រតិបត្តិការ លើបញ្ហាប្រឈមឆ្លងដែន” ហើយថែមទាំងបានលើកឡើងពី ការព្រួយបារម្ភលើបញ្ហា ទាក់ទងនឹងតៃវ៉ាន់ អ៊ុយក្រែន និងឧបទ្វីបកូរ៉េ។

លោកស្រី Mao បានលើកឡើងថា ក្នុងការបង្កើនទំនាក់ទំនង ជាមួយសហរដ្ឋអាមេរិក ប្រទេសចិន អនុវត្តតាមគោលការណ៍ទាំងបី នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយបន្ថែមថា ប្រទេសចិន នៅតែប្តេជ្ញាការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ខ្លួន ក្នុងពេលតែមួយ។

អ្នកស្រីបានបន្ដថា “ប្រទេសចិន មិនខ្មាស់អៀន ឬងាកចេញពីការប្រកួតប្រជែងនោះទេ ប៉ុន្តែយើងប្រឆាំងនឹងការ កំណត់ទំនាក់ទំនងចិន-អាមេរិក ទាំងមូលជាមួយនឹងការ ប្រកួតប្រជែងតែម្នាក់ឯង និងប្រើប្រាស់ការប្រកួតប្រជែងជាលេស ដើម្បីទប់ស្កាត់ និងគាបសង្កត់អ្នកដទៃ”។

លោកស្រី Mao បានបន្ថែមថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេចក្នុងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីជាមួយភាគីសហរដ្ឋអាមេរិក ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍ទៅវិញទៅមក ប៉ុន្តែសហរដ្ឋអាមេរិក មិនអាចទាមទារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ពីប្រទេសចិនបាននោះទេ ខណៈដែលរក្សាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឱ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍របស់ចិន។

លោកស្រី Mao ក៏​បាន​ចង្អុល​បង្ហាញ​ថា សំណួរ​តៃវ៉ាន់​គឺ​ជា​ស្នូល​នៃ ​ផលប្រយោជន៍​ស្នូល​របស់​ចិន ហើយ​វា​ជា​មូលដ្ឋានគ្រឹះ​នៃ​មូលដ្ឋានគ្រឹះ​ នយោបាយ​នៃ​ចិន-អាមេរិក។ ទំនាក់ទំនង និងបន្ទាត់ក្រហមលេខមួយ ដែលមិនត្រូវឆ្លងកាត់រវាងចិន និងភាគីអាមេរិក ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top