ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ថ្កោលទោសប្រធានាធិបតីក្រូអាត បញ្ហាថ្លែងការណ៍ពីតំបន់ Crimea

បរទេស៖ ថ្មីៗនេះប្រធានាធិបតីក្រូអាតលោក Zoran Milanovic បានធ្វើការលើកឡើងយ៉ាងច្បាស់ៗថាតំបន់ Crimea នឹងមិនអាចវិលត្រឡប់ទៅ ស្ថិតក្រោមការគ្រប់គ្រង ដោយប្រទេសអ៊ុយក្រែនវិញនោះឡើយ ហើយបានហៅសង្គ្រាមនៅអ៊ុយក្រែន ជាសង្គ្រាមបែបអូសបន្លាយ និងគ្រោះថ្នាក់ទៀតផង។

ជាការឆ្លើយតបអ្នកនាំពាក្យ របស់ក្រសួងការបរទេសអ៊ុយក្រែន Oleg Nikolenko បានសរសេរថា៖ សេចក្តីថ្លែងការណ៍របស់លោក Milanovic គឺជារឿងដែលមិនអាចទទួលយក បានឡើយនិងគឺជាការគំរាមកំហែងទៅដល់ បូរណភាពទឹកដីរបស់អ៊ុយក្រែនថែមទៀតផង។

អ្នកនាំពាក្យដដែលបានបន្ថែមទៀតលោក Milanovic នឹងមិនអាចក្លាយជា ប្រធានាធិបតីក្រូអាតឡើយ ប្រសិនបើលោកប្រើប្រាស់ ការយល់ឃើញបែបនេះ កាលពីក្នុងសម័យឆ្នាំ១៩៩០ នៅពេលដែលក្រូអាតកំពុងវាយតបត ប្រឆាំងដើម្បីសុំឯករាជ្យ ពីរដ្ឋយូហ្គោស្លាវីនោះ។

ក្រៅតែពីអះអាងថា Crimea នឹងមិនអាចត្រឡប់មកក្រោមការ គ្រប់គ្រងរបស់អ៊ុយក្រែន ហើយនោះលោក Milanovic ក៏បានធ្វើការបង្ហាញអំពីជំហ ប្រឆាំងរបស់លោកទៅនឹង ការសម្រេចចិត្តរបស់លោកខាងលិច ក្នុងការបន្តផ្គត់ផ្គង់អាវុធជាច្រើន ឲ្យអ៊ុយក្រែនថែមទៀតផង ៕

ប្រែសម្រួល៖ ស៊ុន លី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top