ព័ត៌មានអន្តរជាតិ

ការបណ្តុះបណ្តាល ទៅលើការប្រើប្រាស់ រថក្រោះ Leopard 2 នឹងត្រូវចំណាយពេល ១០សប្តាហ៍

បរទេស៖ ខណៈដែលវគ្គបណ្តុះបណ្តាល ជាមូលដ្ឋាន ដើម្បីដំណើរការរថក្រោះប្រយុទ្ធ Leopard 2 ដែលផលិតដោយអាល្លឺម៉ង់ ត្រូវចំណាយពេលប្រហែល ១០ សប្តាហ៍នោះ គ្រូបង្ហាត់ជនជាតិ ប៉ូឡូញអះអាងថា វាអាចទៅរួចក្នុងការកាត់បន្ថយ ពេលវេលានោះពាក់កណ្តាល ដើម្បីឱ្យនាវិកអ៊ុយក្រែន ត្រៀមខ្លួនសម្រាប់ការប្រយុទ្ធក្នុង រយៈពេលត្រឹមតែជាងមួយខែប៉ុណ្ណោះ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា បន្ទាប់ពីបានដឹកនាំការ ទទួលបន្ទុកលើការបញ្ជូន រថក្រោះផលិត ដោយលោកខាងលិច ទៅកាន់ទីក្រុងគៀវ នៅពេលនេះ ទីក្រុងវ៉ារស្សាវ៉ា “ទំនងជា” ផ្តល់ការបណ្តុះបណ្តាល ចាំបាច់សម្រាប់ ការប្រើប្រាស់ រថក្រោះ ខណៈដែលប្រទេសនេះ ធ្វើជាម្ចាស់ផ្ទះមជ្ឈមណ្ឌលហ្វឹកហ្វឺនរថក្រោះ Leopard 2 មួយក្នុងចំណោមមជ្ឈមណ្ឌលហ្វឹកហ្វឺន៣របស់អឺរ៉ុប។ នេះបើតាមអ្នកជំនាញ យោធាបានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារ។

មេបញ្ជាការនៃមជ្ឈមណ្ឌលនេះ គឺលោក Major Maciej Banaszynski បានប្រាប់រ៉យទ័រថា “ប្រសិនបើយើងពង្រឹងការហ្វឹកហ្វឺន (ដោយបង្កើនចំនួនគ្រូបង្ហាត់) ពេលវេលារបស់យើង និងចុងសប្តាហ៍របស់យើង នោះ គឺយើងអាចបណ្តុះបណ្តាលនាវិកទាំងមូលក្នុងរយៈពេលត្រឹម ៥សប្តាហ៍ប៉ុណ្ណោះ” ។ លោកបានបន្ថែមថា បន្ថែមពីលើការបណ្តុះបណ្តាលនាវិក គ្រូជនជាតិប៉ូឡូញ ឥឡូវនេះផ្តល់ជូននូវ “វគ្គសិក្សាសម្រាប់មេកានិចសម្រាប់អាវុធ តួ និងឧបករណ៍ដែលអមជាមួយ រថក្រោះ Leopard 2” ៕

To Top