ព័ត៌មានអន្តរជាតិ

Netanyahu បង្ហាញពីបំណងចង់ក្លាយជា អ្នកជួយសម្របសម្រួល ជម្លោះអ៊ុយក្រែន និងរុស្សី

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើងថា លោកមានបំណងក្នុងការចូលរួម ជួយសម្របសម្រួលនិងដោះស្រាយ បញ្ហាជម្លោះរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្សី ប្រសិនបើប្រធានាធិបតីអាមេរិក លោក Joe Biden មិនមានការជំទាស់ណាទេនោះ។

លោក Netanyahu បានថ្លែងប្រាប់ ទៅកាន់បណ្តាញសារព័ត៌មាន CNN ថា៖ប្រសិនបើភាគីពាក់ព័ន្ធនឹងស្នើសុំខ្ញុំ ខ្ញុំប្រាកដណាស់នឹងពិចារណា ចំពោះរឿងនេះប៉ុន្តែខ្ញុំនឹងមិនបង្ខំខ្លួនឯងពេកនោះទេ។

គួរឲ្យដឹងដែរថាលោក Netanyahu បានត្រឡប់មកក្លាយជាមេដឹកនាំ របស់ប្រទេសអ៊ីស្រាអ៊ែលវិញសាជាថ្មី កាលពីខែធ្នូក្នុងនាមជាមេដឹកនាំអាណត្តិទី៦របស់ខ្លួន៕ ប្រែសម្រួល៖ស៊ុនលី


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top