ព័ត៌មានអន្តរជាតិ

លោក Putin ដាក់ផែនការគោលដៅ យោធាថ្មីសម្រាប់អ៊ុយក្រែន

បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃចន្ទកន្លងមកនេះ បានធ្វើការប្រកាសដាក់ គោលដៅយោធាថ្មីមួយទៀត ដោយក្នុងនោះកំណត់ធ្វើយ៉ាងណា ឲ្យអ៊ុយក្រែនបាត់សមត្ថភាព ក្នុងការវាយប្រហារបកមករុស្សីវិញ ទោះបីជាត្រឹមបណ្តោយព្រំដែនក្តី។

សេចក្តីថ្លែងការណ៍ និងប្រកាសដោយប្រធានាធិបតីរូបនេះ បានធ្វើឡើងបន្ទាប់ពីមួយថ្ងៃប៉ុណ្ណោះ ដែលអ៊ុយក្រែនបានបើកការវាយប្រហារ ទៅលើទីតាំងបំពង់បង្ហូរប្រេងរុស្សីក្នុងតំបន់ Bryansk និងក៏ចំពេលដែលមានព័ត៌មាន ចចាមអារ៉ាមថារដ្ឋាភិបាលអាមេរិក គ្រោងនឹងផ្តល់ប្រព័ន្ធបាញ់មីស៊ីល ចំងាយឆ្ងាយបន្ថែមទៀតឲ្យ រដ្ឋាភិបាលទីក្រុងគៀវផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លោក Putin បានថ្លែងបែបនេះថា៖ ជាការពិតណាស់បេសកកម្មអទិភាព របស់យើងនៅពេលនេះ គឺកាត់ផ្តាច់សមត្ថភាពគ្រប់បែបយ៉ាង នៃការវាយប្រហាររបស់អ៊ុយក្រែន ហើយរុស្សីត្រូវតែបន្តធ្វើការងារ កសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត នៅតាមតំបន់ Belgorod, Bryansk និង​Kursk ព្រមទាំង Crimea ផងដែរ៕

ប្រែសម្រួល៖ ស៊ុន លី

To Top