ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនថា រុស្ស៊ីកំពុងរៀបចំការ វាយលុកថ្មីដ៏ធំ នៅថ្ងៃទី២៤ ខែកុម្ភៈ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Oleksii Reznikov បាននិយាយថា រុស្ស៊ីកំពុងរៀបចំការវាយលុកថ្មីដ៏ធំមួយ ហើយលោកបានព្រមានថា ការវាយប្រហារនេះអាច ចាប់ផ្តើមភ្លាមៗនៅថ្ងៃទី ២៤ ខែកុម្ភៈខាងមុខ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាម ការលើកឡើងរបស់លោក Oleksii Reznikov ថា ទីក្រុងម៉ូស្គូបានប្រមូលផ្តុំ កងទ័ពរាប់ពាន់នាក់ ហើយអាច “សាកល្បងអ្វីមួយ” ដើម្បីប្រារព្ធខួបនៃការលុកលុយ ដំបូងរបស់ខ្លួនមកលើអ៊ុយក្រែនកាលពីឆ្នាំមុន។

ការវាយប្រហារនេះក៏នឹងប្រារព្ធទិវា អ្នកការពារនៃទិវាមាតុភូមិ របស់រុស្ស៊ីផងដែរ នៅថ្ងៃទី ២៣ ខែកុម្ភៈ ដែលជាការប្រារព្ធដល់កងទ័ព។ ពាក់ព័ន្ធនឹងជម្លោះយោធារវាងរុស្ស៊ី និងអ៊ុយក្រែន អភិបាលខេត្តបាននិយាយថា មនុស្ស៨នាក់ផ្សេងទៀត បានរងរបួសនៅក្នុងទីក្រុងក្នុងតំបន់ Donetsk បន្ទាប់ពីមីស៊ីលមួយគ្រាប់របស់រុស្ស៊ី បានវាយប្រហារអគារលំនៅដ្ឋានមួយ។

ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថា នឹងកើនឡើងនៅពេល ដែលក្រុមអ្នកជួយសង្គ្រោះ កំពុងកកូរកកាយ តាមរយៈការបាក់បែកនោះ។

លោក Zelensky ប្រធានាធិបតីអ៊ុយក្រែនបានសរសេរ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីការវាយប្រហារថា “មធ្យោបាយតែមួយគត់ដើម្បីបញ្ឈប់ អំពើភេរវកម្មរបស់រុស្ស៊ីគឺដើម្បីកម្ចាត់វា ដោយរថក្រោះ ដោយយន្តហោះចម្បាំង និងដោយមីស៊ីលរយៈចម្ងាយឆ្ងាយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top