ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រកាសរុះរើគណៈរដ្ឋមន្រ្តី ក្រោយពង្រីកភាពអាសន្ន ក្នុងប្រទេស៦ខែទៀត

រ៉ង់ហ្គូន៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា (SAC) បានប្រកាសពីការរុះរើ គណៈរដ្ឋមន្ត្រី បន្ទាប់ពីការដាក់ប្រទេស ក្នុងភាពអាសន្ន ត្រូវបានពន្យារពេលរយៈពេល ៦ខែ បន្ថែមទៀត កាលពីថ្ងៃពុធ។

ក្រោមការរុះរើគណៈរដ្ឋមន្ត្រី ប្រធានថ្មីសម្រាប់ក្រុមប្រឹក្សាភិបាល សហភាពស៊ីវិល ប្រធានថ្មីសម្រាប់គណៈកម្មាធិការ ប្រឆាំងអំពើពុករលួយ (ACC) និងរដ្ឋមន្ត្រីថ្មីចំនួនបួននៃតំបន់ និងរដ្ឋត្រូវបានតែងតាំង។

អនុរដ្ឋមន្ត្រីមួយរូប និងសមាជិកគណៈកម្មាធិការ សហភាពរៀបចំ ការបោះឆ្នោត (UEC) ត្រូវបានផ្ទេរ ខណៈនាយករដ្ឋមន្ត្រីរដ្ឋ សមាជិកបីរូបនៃ UEC អនុរដ្ឋមន្ត្រីមួយរូប និងសមាជិក ACC ត្រូវបានបន្ធូរបន្ថយពីតួនាទី។

គណៈរដ្ឋមន្ត្រី​ដែល​ទើប​រុះរើ​ថ្មី ដែល​រួម​មាន​សមាជិក​ គណៈរដ្ឋមន្ត្រី​ភាគច្រើន​ នឹង​ត្រូវ​ដឹកនាំ​ដោយ ​ឧត្តមសេនីយ​ មីន អ៊ុងឡាំង អគ្គមេបញ្ជាការ​នៃ​សេវាកម្ម​ ការពារជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ស្ថាប័នប្រឹក្សាកណ្តាលនៃក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលរួមមានមេដឹកនាំមួយរូប និងសមាជិក ៨នាក់ ក៏ត្រូវបានបង្កើតឡើងដោយ SAC កាលពីថ្ងៃពុធផងដែរ។

ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខជាតិរបស់មីយ៉ាន់ម៉ា កាលពីថ្ងៃពុធ បានបន្តដាក់រដ្ឋ ក្នុងគ្រាអាសន្នរយៈពេល ប្រាំមួយខែបន្ថែមទៀត ហើយបន្ទាប់មកអំណាចរដ្ឋ ត្រូវបានប្រគល់ទៅឱ្យ ឧត្តមសេនីយ៍ មីន អ៊ុងឡាំង៕

ប្រែសម្រួល ឈូក បូរ៉ា

To Top