បរទេស៖ប្រេសិតពិសេសប្រចាំនៅអង្គការសហប្រជាជាតិកាលពីថ្ងៃម្សិលមិញនេះបានធ្វើការលើកឡើងថាអ៊ីស្រាអ៊ែលគឺជាអ្នកនៅពីក្រោយនៃការវាយប្រហារដោយដ្រូនកាលពីយប់ថ្ងៃសៅរ៍ទៅលើទីតាំងយោធាក្នុងទីក្រុង Isfahan ។
លោក Amir Saeid Iravai បានធ្វើការចោទប្រកាន់នេះនៅក្នុងការឆ្លើយតបមួយជាមួយ នឹងបណ្តាមន្ត្រីសំខាន់ៗ របស់អង្គការ សហប្រជាជាតិហើយបញ្ជាក់ថានៅក្នុងលទ្ធផលបឋម នៃការស្រាវជ្រាវរកឃើញថាអ៊ីស្រាអ៊ែល គឺជាអ្នកដែល នៅពីក្រោយការវាយប្រហារមួយនេះ។
លោកប្រេសិតពិសេសក៏បានធ្វើការថ្កោលទោសផងដែរចំពោះហេតុការណ៍វាយប្រហារលើកនេះនិងបានលើកឡើងវិញអំពីការថ្លែងការណ៍របស់មន្ត្រីរដ្ឋាភិបាលអ៊ីស្រាអ៊ែលនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលដែលបានធ្វើឡើងកាលពីសប្តាហ៍កន្លងមកនោះផងដែរ។
គួរឲ្យដឹងដែរថាការវាយប្រហារដោយប្រើប្រាស់ដ្រូនប្រយុទ្ធចំនួន៣បានធ្វើឡើងពីទីតាំងដែលមានចំងាយជិតទៅនឹងគោលដៅប៉ុន្តែទោះបីជាយ៉ាងណាក្តីមិនមានរបាយការណ៍នៃអញនកបាត់បង់ជីវិតនិងរបួសនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី