ព័ត៌មានអន្តរជាតិ

លោក ពូទីន ផ្ញើការព្រមាន ទៅកាន់លោកខាងលិច ក្នុងខួបទី៨០ នៃសមរភូមិ Stalingrad

បរទេស ៖ ថ្លែងក្នុងនៅទីក្រុង Volgograd កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីរំលឹកខួបលើកទី ៨០ នៃសមរភូមិ Stalingrad ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បាននិយាយថា វាពិតជាមិនគួរឱ្យជឿ ប៉ុន្តែជាការពិត ដែលប្រទេសរបស់លោក បានរកឃើញថា ខ្លួនត្រូវបានគំរាមកំហែង ដោយរថក្រោះ របស់អាល្លឺម៉ង់ ។

យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ពូទីន បាននិយាយដោយសំដៅ ទៅលើជំនួយយោធា ដែលបានសន្យា ដល់អ៊ុយក្រែន ដោយសម្ព័ន្ធមិត្តអឺរ៉ុប និងអាមេរិកថា “អ្នកដែលរំពឹងឈ្នះ លើសមរភូមិទំនង ជាមិនយល់ថា សង្រ្គាមទំនើបជាមួយរុស្ស៊ី នឹងមានភាពខុសគ្នាទាំងស្រុង សម្រាប់ ពួកគេនោះទេ ។ យើងមិនមែនជាអ្នកបញ្ជូន រថក្រោះរបស់យើង ទៅកាន់ព្រំដែន របស់ពួកគេទេ” ។

លោក ពូទីន បានបន្ថែមថានៅក្នុងការនិយាយសំដៅជាក់ស្តែង ចំពោះឃ្លាំងអាវុធនុយក្លេអ៊ែរ ដ៏ធំសម្បើមរបស់រុស្ស៊ីថា «ប៉ុន្តែយើងមានវិធីដើម្បីឆ្លើយតប ហើយវានឹងមិនត្រឹមតែបញ្ចប់ ដោយការប្រើរថពាសដែក នោះទេ។ គ្រប់គ្នាគួរតែយល់ពីរឿងនេះ” ៕

To Top