ព័ត៌មានអន្តរជាតិ

មីយ៉ាន់ម៉ា ប្រកាសច្បាប់អាជ្ញាសឹក ក្នុងទីក្រុងចំនួន ៣៧ ក្រោយពន្យារភាពអាសន្ន ៦ខែទៀត

រ៉ង់ហ្គូ៖ ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ របស់ប្រទេសមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងទីក្រុងចំនួន ៣៧ នៃតំបន់ចំនួន ៤ និងរដ្ឋចំនួន ៤ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមដីការបស់ក្រុមប្រឹក្សា ដែលបានចេញកាលពីយប់ថ្ងៃព្រហស្បតិ៍ ទីប្រជុំជនទាំង ៣៧ រួមមាន ១១ មកពីតំបន់សាហ្គា ៧ ពីរដ្ឋចិន ៥ មកពីតំបន់ម៉ាវេ និងបាហ្គោ ៤ មកពីរដ្ឋកាយ៉ា ពីរមកពីតំបន់តាន់ថាយី និងរដ្ឋកៃអ៊ីន និងមួយពីរដ្ឋមនរៀងគ្នា។

ក្រុម​ប្រឹក្សា​នេះ​បាន​ផ្តល់​អំណាច​រដ្ឋបាល និង​តុលាការ​ដល់​មេ​បញ្ជាការ​កង​ទ័ព​រៀងៗ​ខ្លួន ដើម្បី​បំពេញ​ការងារ​សន្តិសុខ រក្សា​នីតិរដ្ឋ និង​ភាព​ស្ងប់ស្ងាត់។

គួរបញ្ជាក់ថា វិធានការណ៍នេះបានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីប្រទេសនេះបាន ពន្យារភាពអាសន្នរយៈពេល ៦ខែទៀត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top