ព័ត៌មានអន្តរជាតិ

អាមេរិក លប់ចោលទស្សនកិច្ច រដ្ឋមន្ត្រីការបរទេស ដោយសារបញ្ហា បង្ហោះបាឡុងរបស់ចិន

បរទេស ៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋាភិបាល នៃទីក្រុងវ៉ាស៊ិនតោន បានប្រកាសលប់ ចោលដំណើរ ទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ក្រសួងការបរទេស Antony Blinken ក្រោយប្រទះឃើញ បាឡុងរបស់ចិនមួយបានហោះ នៅលើមេឃ ក្នុងរយៈកំពស់ដ៏ខ្ពស់មួយ ។

ដំណើរទស្សនកិច្ច របស់លោក Blinken គ្រោងនឹងធ្វើឡើងទៅកាន់ទីក្រុងប៉េកាំង តបតាមការសន្យា រវាងប្រធានាធិបតី អាមេរិក Joe Biden និងលោកប្រធានាធិបតីចិន Xi Jinping ដែលបានជួបគ្នានៅក្នុងកិច្ចប្រជុំ G7 កាលពីខែវិច្ឆិកា នាប្រទេសឥណ្ឌូនេស៊ី ។

អាមេរិកបានបញ្ជាក់ថា មូលហេតុនៃការលប់ ចោលដំណើរ ទស្សនកិច្ចលើកនេះ ក៏ដោយសារតែបាឡូង របស់ចិនត្រូវបានបង្ហោះ នៅក្នុងកំពស់ខ្ពស់នៅរដ្ឋភាគពាយព្យ របស់ប្រទេសដែលសង្ស័យថា នឹងអាចបំពាក់កាម៉េរាលួចថត យកទីតាំងបំពាក់អាវុធនុយ ក្លេអ៊ែរ របស់អាមេរិកដែលនឹង អាចមានសកម្មភាព ក្នុងពេលបំពេញ ទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់។

ជាការឆ្លើយតបកាលពីថ្ងៃសុក្រ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចេញមកពន្យល់ថា បាឡុងដែលបានរបូត ដាច់ចេញពី ទីតាំងនោះពិតជា កម្មសិទ្ធរបស់ជនជាតិចិនមែន ប៉ុន្តែបានពណ៌នាថា វាជាបាឡុងរបស់ស៊ីវិលប៉ុណ្ណោះ ដែលប្រើសម្រាប់ការស្រាវជ្រាវ គោលបំណងសំខាន់នៃឧតុនិយម៕

ប្រែសម្រួល៖ស៊ុនលី

To Top