ភ្នំពេញ៖ លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានសម្លឹងឃើញថា រុស្សី (ខ្លាឃ្មុំទឹកកក) -អាលឺម៉ង់ (ខ្លារខិនញី) អាចជួបគ្នាជាថ្មីម្តងទៀត ក្នុងសង្គ្រាមអ៊ុយក្រែន តាមរយៈ ការផ្ដល់រថក្រោះ Leopard2។
ក្នុងនោះលោកបណ្ឌិត បានលើកឡើងជាទស្សនៈចំនួន៣ចំណុចថា៖
១. កាលពីសង្គ្រាមលោកទី២ អាលឺម៉ង់ចាញ់សូវៀតនៅស្តាលីនក្រាត ហើយត្រូវបានសូវៀត វាយបកវិញ រហូតដល់ទឹកដីអាលឺម៉ង់ភាគខាងកើត និងកាត់យកទឹកដីនោះ ហៅឈ្មោះ អាល្លឺម៉ង់ខាងកើត ក្នុងឆ្នាំ១៩៤៥។
២. អាលឺម៉ង់ ក្រោយពីបង្រួមគ្នា ជាទឹកដីតែ១ បានសម្រេចវិញ ក្នុងឆ្នាំ១៩៩០, ដើមឆ្នាំ២០២៣ អាលឺម៉ង់ត្រូវបានបង្ខំឲ្យយល់ព្រម ផ្តល់សិទ្ធឲ្យប្រទេសណាតូ ដែលបានទិញរថក្រោះ Leopard2 របស់ខ្លួន បញ្ជូនទៅតតាំង ជាមួយរុស្សី សរុប១១២គ្រឿង ។
៣. ទីបញ្ចប់ខ្លាឃ្មុំទឹកកក និង ខ្លារខិនញី អាចជួបគ្នាជាថ្មីម្តងទៀត ក្នុងសង្គ្រាមអ៊ុយក្រែន តាមរយៈ ចាប់ផ្តើមដំបូង គឺរថក្រោះ Leopard2។





