ព័ត៌មានអន្តរជាតិ

ផ្ទុះជំងឺគ្រុនផ្តាសាយ នៅទូទាំងប្រទេសជប៉ុន ឈានដល់ការ ប្រកាសអាសន្ន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនអ្នកជំងឺគ្រុនផ្តាសាយ នៅទូទាំងប្រទេសជប៉ុន ក្នុងសប្តាហ៍ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ បានឈានដល់កម្រិត ប្រកាសអាសន្ននៅក្នុងប្រទេស ជាលើកដំបូងក្នុងរយៈពេល៣ឆ្នាំ ។

យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយវិទ្យាស្ថានជាតិ ជំងឺឆ្លងកាលពីថ្ងៃសុក្រក្នុងអំឡុង ពេលសប្តាហ៍ រហូតដល់ថ្ងៃទី២៩ ខែមករាចំនួនអ្នកជំងឺ ជាមធ្យមក្នុងមួយស្ថាប័ន វេជ្ជសាស្ត្រទូទាំងប្រទេស បានដល់ចំណុច១០.៣៦ ដែលលើសពីកម្រិតព្រមាន កម្រិតស្តង់ដារគឺ១០ក្នុងមួយស្ថាប័ន ។

កម្រិតព្រមានបង្ហាញពីលទ្ធភាព នៃការរាតត្បាត ដែលកើតឡើងក្នុងរយៈពេល ៤សប្តាហ៍ខាងមុខ ។

ទិន្នន័យបានបង្ហាញថា ស្ថាប័នវេជ្ជសាស្រ្តប្រហែល ៥.០០០កន្លែងបានត្រួតពិនិត្យជាប្រចាំ នៅក្នុងខេត្តទាំង៤៧ របស់ប្រទេសជប៉ុន បានរាយការណ៍ថា មានករណីជំងឺគ្រុនផ្តាសាយ សរុបជាង៥១.០០០ ក្នុងអំឡុងពេល៧ថ្ងៃ ។

តាមខេត្ត ចំនួនមន្ទីរពេទ្យក្នុងមួយមន្ទីរពេទ្យ គឺខ្ពស់បំផុតនៅអូគីណាវ៉ាតួ លេខ៤១.២៣ បន្ទាប់មក Fukui តួលេខ២៥.៣៨ 2 Osaka តួលេខ២៤.៣៤ និង Fukuoka តួលេខ២១.៧០ ។

អ្នកជំនាញនៅទីនេះបានព្រមានថា ការឆ្លងជំងឺគ្រុនផ្តាសាយអាចរីករាលដាលបន្ថែមទៀត មិនដូចឆ្នាំធម្មតាទេ បន្ទាប់ពីវិធានការតឹងរ៉ឹងនៃជំងឺកូវីដ-១៩ ជាក់ស្តែងបានជួយរក្សាការឆ្លងជំងឺផ្តាសាយនៅកម្រិតទាបគួរសមក្នុងឆ្នាំ២០២១ និងឆ្នាំ២០២២ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top