ព័ត៌មានអន្តរជាតិ

ថៃ៖ អ្នកជំងឺជាង ៣៧០ ០០០នាក់ បានធ្វើទុក្ខពីជំងឺ ដោយសារតែស្រូបភាគល្អិត ធូលី ក្នុងខ្យល់

បរទេស៖ ការបំពុលដោយអ័ព្ទ បានបង្ខំឱ្យសាលារៀនជាច្រើន ក្នុងទីក្រុងបាងកក ប្រទេសថៃ ត្រូវបិទទ្វារ កាលពីថ្ងៃសុក្រ ខណៈដែលក្រសួងសុខាភិបាល សាធារណៈ បានរាយការណ៍ថា អ្នកជំងឺជាង ៣៧០ ០០០ នាក់ បានធ្វើទុក្ខពីជំងឺ ដែលបណ្តាលមកពី ការស្រូបភាគល្អិតធូលី ល្អិតបំផុត (PM2.5) ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តចំនួន ៤៣ រួមទាំងទីក្រុងបាងកក និងតំបន់ជាយក្រុង នៅតែមានផ្សែងអ័ព្ទ ដោយមានកម្រិតធូលី PM2.5 លើសពីកម្រិតសុវត្ថិភាពរបស់រដ្ឋាភិបាលគឺ ៥០ មីក្រូក្រាមក្នុងមួយម៉ែត្រគូប (μg/m³) កាលពីថ្ងៃសុក្រ , នេះបើយោងតាមនាយកដ្ឋាន ត្រួតពិនិត្យការបំពុល (PCD)

គិតត្រឹមម៉ោង ៧ ព្រឹក កម្រិត PM2.5 មានចន្លោះពី ៣៤-១៥៤ ug/m3 នៅតំបន់ភាគច្រើននៅភាគខាងជើង ២៩-៩៦μg/m³ នៅតំបន់ភាគច្រើននៅភាគឦសាន ៤៨-១១៧μg/m³ នៅតំបន់ភាគច្រើននៅតំបន់ទំនាបកណ្តាល និងខាងលិច៕

ប្រែសម្រួលៈ ណៃ តុលា

To Top