ឆ្នាំនេះ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយ នូវដំណាក់កាលទី៤ នៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ ក្នុងនោះបូករួមទាំងបេសកកម្មហោះហើរ នៃយានអវកាសស្ទង់រុករកភពព្រះចន្ទឈ្មោះ ChangE-6 ChangE-7និងChangE-8។
លោក Wu Weiren អគ្គវិស្វករនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ នៃប្រទេសចិនបានលើកឡើងថា យានអវកាសChangE-6 នឹងប្រមូលយកសំណាកកាន់តែច្រើន ពីប៉ែកខាងក្រោយនៃភពព្រះចន្ទ ដើម្បីខំប្រឹងសម្រេចបាន នូវគោលដៅនៃការប្រមូលសំណាក ទម្ងន់២គីឡូក្រាម។ យានអវកាសChangE-7នឹងចុះចតនៅប៉ូលខាងត្បូងនៃភពព្រះចន្ទ ដែលមានភារកិច្ចសំខាន់ គឺធ្វើការស្ទង់រុករកក្នុងដំណើរហោះហើរ ដើម្បីរកឱ្យឃើញប្រភពទឹក។
យានអវកាសChangE-8នឹងត្រូវបាញ់បង្ហោះនៅមុននិងក្រោយឆ្នាំ២០២៨ យានអវកាសChangE-7និងChangE-8នឹងបង្កើតជារចនាសម្ព័ន្ធមូលដ្ឋាន នៃស្ថានីយសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត នៅប៉ូលខាងត្បូងនៃភពព្រះចន្ទ៕
