ព័ត៌មានអន្តរជាតិ

ក្រសួងការពារជាតិចិន សម្តែងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការវាយប្រហារ របស់អាមេរិក លើបាឡុងខ្យល់របស់ខ្លួន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន កាលពីថ្ងៃអាទិត្យបានសម្តែងការតវ៉ាយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងការប្រើប្រាស់កម្លាំង របស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើបាឡុងខ្យល់របស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាប្រតិកម្មហួសហេតុ។

លោកបានលើកឡើងថា “យើងសម្តែងការតវ៉ាយ៉ាងឱឡារិក ប្រឆាំងនឹងការផ្លាស់ប្តូររបស់ភាគី សហរដ្ឋអាមេរិក និងរក្សាសិទ្ធិក្នុងការចាត់វិធានការចាំបាច់ ដើម្បីដោះស្រាយជាមួយនឹងស្ថានភាពស្រដៀងគ្នា”៕ ប្រែសម្រួល ឈូក បូរ៉ា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top