ព័ត៌មានអន្តរជាតិ

M1 Abram ទំនងជាមិនអាច បញ្ចេញសមត្ថភាពជួយ អ៊ុយក្រែនបានច្រើននោះទេ

បរទេស​៖ របាយការណ៍ដែលត្រូវបាន ចេញផ្សាយដោយកាសែត The Financial Times កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានឲ្យដឹងថារថក្រោះ M1 Abram ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានសន្យាកាលពីពេលថ្មីៗនេះ ទៅឲ្យប្រទេសអ៊ុយក្រែននោះនឹង បានត្រឹមក្លាយទៅជាទំនួលខុសត្រូវប៉ុណ្ណោះ ដោយមិនអាចជួយដល់កិច្ចខំប្រឹងប្រែង របស់អ៊ុយក្រែននោះបានឡើយ។

រថក្រោះទំងន់ជាង៧០តោន ដែលប្រើប្រាស់ថាមពលហ្គាស សម្រាប់បង្វិលតួប៊ីនរបស់ម៉ាស៊ីន នឹងអាចអនុញ្ញាតិឲ្យបង្កើនល្បឿន តាមរយៈការប្រើប្រាស់ប្រេងម៉ាស៊ូត ប៉ុន្តែទាមទារចាំបាច់នូវជំនាញ និងបច្ចេកទេសថៃទាំយ៉ាងម៉ត់ចត់ និងក៏ប្រើប្រាស់ថាមពលសាំងច្រើនផងដែរ។

រំលឹកឡើងវិញ កាលពីអំឡុងឆ្នាំ២០២២ មន្ទីរប៉ង់តាហ្គោនធ្លាប់បាន បញ្ជាក់ហើយថា M1 Abram គឺជារថក្រោះដែលលំបាក ក្នុងការប្រតិបត្តិហើយបានបន្តបដិសេធ ក្នុងការប្រើប្រាស់វានៅក្នុងប្រទេសអ៊ុយក្រែន ជានិច្ចជាប់មកប៉ុន្តែមកដល់ខែ មករាបែរជារដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន បានសម្រេចចិត្តថ្មីនិងផ្តល់រថក្រោះ ជាច្រើនគ្រឿងទៅឲ្យរដ្ឋាភិបាលទីក្រុងគៀវ និងបានអំពាវនាវឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ ព្រមទាំងបារាំង និងអង់គ្លេសផងដើម្បីជួយគាំទ្រ រថក្រោះរបស់ពួកគេដូចគ្នា ទៅឲ្យអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top