ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ជាន់ខ្ពស់​ អាមេរិកថា បាឡុងចារកម្មរបស់ចិន បានហោះចូលទឹកដីអាមេរិក ៤ដងរួចមកហើយ

បរទេស ៖ កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិក បានដាក់តំបន់សន្តិសុខបណ្តោះអាសន្នមួយ នៅក្នុងដែនទឹកនៃរដ្ឋ South Carolina ខណៈដែលយោធាព្យាយាមស្វែង រកបំណែកនៃបាឡុងចារកម្មរបស់ចិន ដែលសង្ស័យ ដែលត្រូវបានបាញ់ ទម្លាក់កាលពីចុងសប្តាហ៍មុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ Glen VanHerck មេបញ្ជាការបញ្ជាការដ្ឋាន ការពារដែន អាកាសអាមេរិកខាងជើង និងទីបញ្ជាការខាងជើងអាមេរិក បានបញ្ជាក់ថា បាឡុងចារកម្មចិន បានហោះកាត់អាមេរិក យ៉ាងតិច៣ដងរួចមកហើយ ក្រោមការដឹកនាំ របស់លោកប្រធានាធិបតី Donald Trump និងម្តងក្នុងអំឡុងរដ្ឋបាលលោក Biden ។

លោកបានបន្ថែមថា ការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណជើងហោះហើរមុនៗ បន្ទាប់ពីពួកគេបានកើតឡើង តាមរយៈអ្វីដែលឧត្តមសេនីយ៍ បានពិពណ៌នាថាជា “មធ្យោបាយនៃការប្រមូលបន្ថែម”។ យ៉ាងណាក៏ដោយ លោក VanHerck មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីថា តើនោះអាចជាចារកម្មតាម អ៊ីនធឺណិត ការស្ទាក់ចាប់តាមទូរស័ព្ទ ឬប្រភពរបស់មនុស្សនោះទេ។

លោក Trump បានបដិសេធថាមិនមានបាឡុងចារកម្មចិនចំនួន ៣ ហោះពីលើសហរដ្ឋអាមេរិកក្នុងអំឡុងពេលរដ្ឋបាលរបស់លោកនោះទេ ហើយជំនួសមកវិញ បានវាយប្រហារក្រុមរបស់លោក Biden ទៅវិញ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top