ព័ត៌មានអន្តរជាតិ

រុស្ស៊ីថា ក្នុងខែមករា អ៊ុយក្រែនបាត់បង់ទាហានជាង ៦ ៥០០នាក់, យន្តហោះ ២៦គ្រឿង ឧទ្ធម្ភាគចក្រ ៧គ្រឿង, យន្តហោះគ្មានមនុស្សបើក ២០៨ គ្រឿង, រថក្រោះ ៣៤១គ្រឿង

បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បាននិយាយនៅថ្ងៃអង្គារថា ជំនួយយោធាដែលមិនធ្លាប់មាន ពីមុនមករបស់ប្រទេសលោកខាងលិច ដល់អ៊ុយក្រែនបានបរាជ័យក្នុងការទប់ស្កាត់ ការបាត់បង់ដ៏សំខាន់ក្នុងចំណោម កងកម្លាំងរបស់ទីក្រុងគៀវ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែកតាម របាយការណ៍ពីលោក Shoigu ថា “នៅក្នុងខែដំបូងនៃឆ្នាំនេះ ការខាតបង់របស់ពួកគេ (អ៊ុយក្រែន) មានបុគ្គលិកយោធាចំនួនជាង ៦ ៥០០ នាក់, យន្តហោះ ២៦ គ្រឿង ឧទ្ធម្ភាគចក្រ ៧គ្រឿង, យន្តហោះគ្មានមនុស្សបើក ២០៨ គ្រឿង, រថក្រោះ ៣៤១គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត រថយន្តប្រយុទ្ធ ៤០គ្រឿង រួមទាំងប្រព័ន្ធរ៉ុក្កែតច្រើនទៀត”។

ជាមួយនឹងការខាតបង់បែបនេះ ហើយដោយដឹងថា ពួកគេមិនអាចយកឈ្នះរុស្ស៊ី ដោយយោធាបាននោះ លោក Shoigu បាននិយាយទៀតថា អាជ្ញាធរអ៊ុយក្រែនបានបន្តប្រើអំពើ ឧក្រិដ្ឋកម្មដែលមានគោលបំណង ធ្វើភេរវកម្មដល់ប្រជាជនស៊ីវិល នៅក្នុងទឹកដីដែលទើបទទួលបានរបស់រុស្ស៊ី ដោយសំដៅទៅលើតំបន់ Donetsk, Lugansk, Zaporozhye និង Kherson ៕

ប្រែសម្រួលៈ ណៃ តុលា

To Top