ព័ត៌មានអន្តរជាតិ

ទន្សាយសិរីមង្គលពេញ និយមនៅទូទាំងពិភពលោកបង្ហាញថា វប្បធម៌ចិនបានបញ្ចេញ កម្លាំងទាក់ទាញដ៏អស្ចារ្យ

ក្នុងអំឡុងពេលថ្ងៃបុណ្យចូល ឆ្នាំថ្មីប្រពៃណីចិន ដែលទើបតែ កន្លងផុតទៅ ទន្សាយសិរីមង្គល គួរឱ្យស្រឡាញ់បានល្បីពេញ និយមនៅទូទាំងពិ ភពលោក បរិយាកាសសប្បាយរីករាយ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបានទាក់ទាញចំណាប់អារម្មណ៍ របស់ពិពភលោក ។
តុក្កតាទន្សាយសិរី មង្គលរចនា ដោយវិទ្យាស្ថានវិចិត្រសិល្បៈមជ្ឈិមចិន ដែលប្រកបដោយ ធាតុវប្បធម៌ផង និងប្រកបដោយភាពប្រើប្រាស់ ជាក់ស្តែងផង តុក្កតាដែលផលិត តាមរូបរាងដើម បានទាក់ទាញក្រសែភ្នែក របស់មនុស្សគ្រប់គ្នា ។
ក្នុងអំឡុងពេលថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ទន្សាយសិរីមង្គលបានចេញ ទៅក្រៅប្រទេសបង្ហាញខ្លួននៅ ចំពោះមុខប្រជាជនទូទាំងពិភពលោក។ វាបានបង្ហាញខ្លួននៅក្រុងម៉ូស្គូ ជូនពរថ្ងៃបុណ្យចំពោះមិត្ត រុស្ស៊ី, វាបានបង្ហាញខ្លួន នៅក្រុងស្តូកមូ បង្ហាញពីការរៀន សូត្រពីគ្នាទៅវិញទៅមករវាងវប្បធម៌ចិន និងស៊ុយអែត, វាបានបង្ហាញខ្លួននៅមជ្ឈមណ្ឌលវប្បធម៌ចិន ក្រុងប៊ែឡាំង ដើម្បីបង្កើនការយល់ដឹងនិង ចំណងមិត្តភាពរវាងប្រជាជនចិន និងអាល្លឺម៉ង់, វាបានបង្ហាញខ្លួននៅក្រុងតូក្យូ រួមជាមួយខ្លាឃ្មុំផេនដានិងមិត្តជប៉ុន ចូលរួមពិធីបុណ្យប្រពៃណីជប៉ុន ។

ក្រៅពីរូបរាងជាទន្សាយសិរី មង្គលដែលជាសត្វសិរីមង្គលឆ្នាំថោះ សត្វទន្សាយ ដែលជានិមិត្ត សញ្ញាមួយនៃវប្បធម៌សត្វតំណាង ចិនបានបង្រួមគម្លាតរវាងគ្រប់ប្រទេស ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៣ ។ រថយន្តដើរដោយអគ្គិសនីដែលតុបតែង ដោយប្រធានបទឆ្នាំថោះ បានបើកបរនៅផ្លូវធំតូចនៃក្រុងរ៉ូម, រូបចម្លាក់ទន្សាយដែលធ្វើដោយទឹកកកបានបង្ហាញខ្លួន លើកំបូលភ្នំ Jungfrau នៃប្រទេសស្វ៊ីស, ប្រទេសចិននិងហុងគ្រី ហ្វ៊ីជីជាដើមបានរួមគ្នា បោះពុម្ភផ្សាយតែមសត្វទន្សាយ ឆ្នាំថោះ។ល។ អត្ថន័យវប្បធម៌ ដែលបង្កប់ ក្នុងថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន ក្នុងរយៈពេលរាប់ពាន់ឆ្នាំកន្លងមក ត្រូវបានដាក់លើ សត្វ ទន្សាយតូចៗ មួយនេះ ដើម្បីនាំមកនូវភាពរស់រវើក នៃរដូវផ្កាយរីកនិងការ ជូនពរដ៏ល្អបវរជូនចំពោះប្រជាជនទូទាំងពិភពលោក ។

ទន្សាយសិរីមង្គលដែលជាតុក្កតា សិរីមង្គលឆ្នាំថោះ រហូតដល់សត្វទន្សាយ ដែលជាសត្វតំណាងនៃឆ្នាំថោះ ព្រមទាំងធាតុទន្សាយផេ្សងៗ មានប្រជាប្រិយភាពពីប្រជាជនទូទាំងពិភពលោក គឺបង្ហាញពីការឡើងកម្តៅនៃបរិយាកាសថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិននៅបរទេស។ លើសពីនេះទៅទៀត អ្នកនយោបាយសំខាន់ៗ នៃប្រទេសជាច្រើនក៏បានថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មី ក្នុងអំឡុងពេលថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនផងដែរ។ នាថ្ងៃទី ១៨ ខែមករា លោកគូតេរ៉េសអគ្គលេខាធិការអង្គការ សហប្រជាជាតិបានថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំថោះគិតតាមចន្ទគតិចិនតាមប្រព័ន្ធវីដេអូ, លោកទ្រូដូនាយករដ្ឋមន្ត្រីកាណា ដាបានចេញផ្សាយវីដេអូជូនពរឆ្នាំថ្មីឆ្នាំថោះចំពោះជនជាតិចិនជាភាសាអង់គ្លេស បារាំង ចិនកុកងឺនិងចិនកន្ដាំង, លោកប្រាយុទ្ធនាយករដ្ឋមន្ត្រីថៃ បានស្លៀកពាក់សម្លៀកបំពាក់ចិន កាន់តុក្កតា ទន្សាយសិរីមង្គល ក្នុងដៃជូនពរឆ្នាំថ្មីដល់ប្រជាជនថៃ និងចិនដោយនិយាយជា ភាសាចិន, នាយប់ថ្ងៃទី ២៦ ខែមករា លោកបៃដិន ប្រធានាធិបតី អាមេរិកនិងភរិយាបានប្រារព្ធពិធីបដិសណ្ឋារកិច្ចឆ្នាំថ្មី តាមចន្ទគតិចិននៅសេតវិមាន ព្រមទាំងបង្ហោះសារជូនពរលើប្រព័ន្ធទំនាក់ទំនងសង្គម ។

ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន បានក្លាយទៅជាពិធីបុណ្យអន្តរជាតិ ដ៏សំខាន់មួយជាបណ្តើរៗ។ ពីការដង្ហែរក្បួនទ្រង់ទ្រាយ ធំក្នុងបុណ្យឆ្នាំថ្មីតាមចន្ទគតិចិនក្រុង សេនហ្វ្រេនស៊ីស្កូ ដល់ពិធីអបអរបុណ្យ ចូលឆ្នាំថ្មីចិន នៅទីលាន Trafalgar ក្រុងឡុងដ៍ ដល់ក្រុមកីឡាបាត់បោះ NBA រៀបចំសកម្មភាពអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដូចជាសម្តែងម៉ុង សាយជាដើម ដល់ការប្រកួតកីឡាបាត់ទាត់ថ្នាក់A នៃប្រទេសបារាំងអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិនក្នុងទិវាចិន។ល។ ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនបាននិងកំពុងដើរចេញពី Chinatown ក្លាយទៅជាថ្ងៃបុណ្យដែលប្រជាជនទូទាំងពិភពលោករួមគ្នាអបអរសាទរ ។

នាពេលអនាគត ខ្លឹមសារនិងទម្រង់នៃសកម្មភាពអបអរថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននៅឯនាយសមុទ្រ នឹងកាន់តែសម្បូរបែប។ ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងសិរីមង្គល វប្បធម៌ចិនដែលបង្កប់នូវការជួបជុំគ្នានិងការរាប់អាន ក៏ដូចជារូបភាពចិនដែលគួរឱ្យជឿទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរព នៅពីខាង ក្រោយនោះ នឹងដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជន នៃប្រទេសនានាទូទាំងពិភពលោក យ៉ាងជ្រាលជ្រៅជាក់ជាពុំខាន ៕

To Top