កាលពីថ្ងៃទី៦ខែកុម្ភៈ តួកគីបានកើតមានគ្រោះរញ្ជួយដីយ៉ាងខ្លាំង កម្រិត ៧,៨ រិច្ឆទ័រ បច្ចុប្បន្ននេះ បានបណ្តាលឱ្យមនុស្ស ជាច្រើននាក់ស្លាប់បាត់បង់ជីវិត និងរងរបួស ព្រមទាំងខូចខាតទ្រព្យ សម្បត្តិជាច្រើន ។ ភ្លាមៗនោះ រដ្ឋាភិបាលចិន បានចាត់បញ្ជូនក្រុមជួយសង្គ្រោះ របស់ចិនទៅកាន់តួកគី ដើម្បីចូលរួមការងារ ជួយសង្គ្រោះអន្តរជាតិ ។

កាលពីថ្ងៃទី៧ខែកុម្ភៈ ពេលអញ្ជើញចូលរួមពិធី ជូនដំណើរក្រុមជួយសង្គ្រោះរបស់ចិន ដែលរៀបចំដោយក្រសួងគ្រប់គ្រងកិច្ចការបន្ទាន់ របស់ចិន លោក Abdulkadir Emin Önen ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅចិន បានលើកឡើងថា ប្រទេសតួកគីនិងចិនបានជួយគ្នាទៅវិញទៅមកក្នុងខណៈមានទុក្ខលំបាក ។ លោកសូមតាងនាមរដ្ឋាភិបាលនិងប្រជាជនតួកគី សូមថ្លែងអំណរគុណយ៉ាងស្មោះ ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយ ចំពោះប្រជាជនតួកគី ក្នុងខណៈរងទុក្ខលំបាកដ៏ធ្ងន់ធ្ងរបំផុត ៕
