ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ម្នាក់ របស់អង់គ្លេស និយាយដោយកំហឹងថា “យើងគ្មានយន្តហោះណាមួយ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននោះទេ

បរទេស៖ ចក្រភពអង់គ្លេសបានផ្តល់អំណោយ ដែលមានជាកាំភ្លើងធំ និងកាំភ្លើងយន្ត និងរថពាសដែកជាងមួយរយគ្រឿង ដល់ទីក្រុងគៀវ រួចហើយ ហើយឥឡូវនេះអង់គ្លេស ក៏បានសន្យាផ្តល់រថក្រោះ Challenger 2 ចំនួន ១៤ គ្រឿង និងកាំភ្លើងស្វ័យប្រវត្តិបន្ថែមទៀត។ ប៉ុន្តែ​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​ធ្វើដំណើរទៅ​ទីក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ពុធ ដើម្បី​ទាមទារ​បន្ថែម​ទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថាចក្រភព​អង់គ្លេស​ គ្មាន​យន្តហោះ​ចម្បាំង ​ដែល​ត្រូវ​ផ្តល់​ឲ្យ​អ៊ុយក្រែន​ទេ នោះ​គឺជា​ទស្សនៈច្បាស់​លាស់​ របស់​រដ្ឋមន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​កង​ទ័ព​អាកាស (RAF)។

ការអត្ថាធិប្បាយរបស់អង់គ្លេសនៅពេលនេះ គឺបានរិះគន់ទៅលើ ការស្នើសុំអាវុធកម្រិតខ្ពស់ ចុងក្រោយ របស់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ពីសម្ព័ន្ធភាពដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិករបស់អង្គការ NATO ដែលឥឡូវនេះបានកើនឡើង រហូតដល់ការទាមទារ ឱ្យយន្តហោះចម្បាំង ដើម្បីវាយប្រហារយ៉ាងជ្រៅ ទៅក្នុងប្រទេសរុស្ស៊ី។

រដ្ឋមន្ត្រី​នៅក្នុងខុទ្ទកាល័យ​ ដែលមិន​បញ្ចេញ​ឈ្មោះ​ម្នាក់​ បាន​ប្រាប់​កាសែត​ប្រចាំថ្ងៃ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយកំហឹងថា “យើងមិនមានយន្តហោះណាមួយដើម្បីផ្តល់ឱ្យនោះទេ!” ។

សូមជម្រាបថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោក Volodymyr Zelensky ទៅកាន់ចក្រភពអង់គ្លេស កាលពីថ្ងៃពុធ លោក Zelensky បានថ្លែងអំណរគុណ ដល់សមាជិកសភា ដែលបានប្រមូលផ្តុំគ្នា នៅក្នុងសាល Westminster របស់សភា “ជាមុនសម្រាប់យន្តហោះអង់គ្លេស ដ៏មានឥទ្ធិពល” ដែលលោកចង់បាន ៕

ប្រែសម្រួលៈ ណៃ តុលា

To Top