ថ្ងៃទី៩ ខែ កុម្ភៈ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា នាពេលថ្មីៗកន្លងទៅនេះ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានចេញផ្សាយអត្ថបទវែកញែកថា តាមការប៉ាន់ប្រមាណ ឆ្នាំនេះ អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោក នឹងឡើងដល់១ភាគ៤ បើនិយាយចំពោះចិននិងពិភពលោក នេះសុទ្ធតែជាដំណឹងល្អ ។ តើអ្នកនាំពាក្យមានការអធិប្បាយយ៉ាងណាចំពោះរឿងនេះ ?
លោកស្រី Mao Ning បានឆ្លើយតបថា ជាការពិតណាស់ នេះជាដំណឹងល្អមួយ ដែលបានបង្ហាញឱ្យឃើញ នូវជំនឿចិត្តរបស់សហគមន៍ អន្តរជាតិចំពោះអនាគតអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិន ។
លោកស្រី Mao Ning បានលើកឡើងថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចសកលបាននិងកំពុងប្រឈមនឹងហានិភ័យជាច្រើន ថែមទាំងការការពារនិយម បានរាតត្បាតដោយផ្ទុយ នឹងនិន្នាការ ប៉ុន្តែ ជានិច្ចកាល ប្រទេសចិនបានប្រកាន់ខ្ជាប់នូវការអភិវឌ្ឍ និងការបើកទូលាយដោយពេញទំហឹងជាប់រហូតមក ហើយទ្វាររបស់ចិននឹងបើកចំហរឹតតែធំ ។ ក្រឡេកមើលប្រទេសអភិវឌ្ឍន៍នៅលោកខាងលិចមួយចំនួន ពួកគេចូលចិត្ត “បង្ករបងខ្ពស់” និង “ផ្តាច់ទំនាក់ទំនង ” តែនេះគឺធ្វើ មិនបានការទេ ហើយក៏ដើរមិនឆ្ងាយដែរ ។ ប្រទេសចិននឹងបន្តជំរុញយ៉ាងមុតមាំ មិនងាករេនូវការ បើកទូលាយ ចំពោះបរទេស ដោយកម្រិតខ្ពស់ ក្នុងការរួមសហការជាមួយ ពិភពលោកទាំងមូល ដើម្បីទទួលបានសមិទ្ធផលនិង បង្កើតអនាគតជាមួយគ្នា ៕