បរទេស៖ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី គឺលោក Alexander Novak បាននិយាយនៅថ្ងៃសុក្រថា ប្រទេសរុស្ស៊ីនឹងកាត់បន្ថយការផលិតប្រេង ដោយស្ម័គ្រចិត្តចំនួន ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា ដើម្បីរួមចំណែកដល់ការស្តារទំនាក់ទំនង ទីផ្សារឡើងវិញ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមលោក Novak បានប្រាប់សន្និសីទសារព័ត៌មានមួយថា “រុស្ស៊ីនឹងកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តចំនួន ៥០០ ០០០ បារ៉ែលក្នុងមួយថ្ងៃក្នុងខែមីនា។ គម្រោងកាត់បន្ថយនេះនឹងរួមចំណែកដល់ការស្តារទំនាក់ទំនងទីផ្សារឡើងវិញ។ នៅពេលធ្វើការសម្រេចចិត្តបន្ថែមទៀត យើងនឹងធ្វើការសម្រេចចិត្ត ដោយផ្អែកលើស្ថានភាព ទីផ្សារបច្ចុប្បន្ន” ។
មន្ត្រីរូបនេះបានបញ្ជាក់ថា រុស្ស៊ីកំពុងលក់ប្រេងទាំងអស់របស់ខ្លួន ប៉ុន្តែនឹងមិនលក់ទៅឱ្យអ្នកដែលគាំទ្រ ដោយផ្ទាល់ ឬដោយប្រយោលចំពោះការប៉ុនប៉ងកំណត់ តម្លៃប្រេង របស់រុស្ស៊ីឡើយ។ តម្លៃប្រេងបានកើនឡើង តាមសេចក្តីថ្លែងការណ៍របស់ Novak៕
ប្រែសម្រួលៈ ណៃ តុលា