បរទេស៖ ទីភ្នាក់ងារស៊ើបការសំងាត់ FBI កាលពីថ្ងៃម្សិលមីញបានប្រកាសថាបានបើកប្រតិបត្តិការ ចូលអតីតអនុប្រធានាធិបតីអាមេរិកលោក Mike Pence ដើម្បីស្វែងរកឯកសារសំងាត់មួយចំនួន។
ប្រតិបត្តិការចូលស្វែងរកនេះ ត្រូវបានគេមើលឃើញថាបានកើតឡើងមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពី លោកPence ត្រូវបានកោះហៅដោយទីប្រឹក្សាពិសេស ក្នុងការស៊ើបអង្កេតលើអតីតប្រធានាធិបតី Donald Trump ។
រំលឹកដែរថាក្រុមការងារ FBI មួយក្រុមក៏ធ្លាប់បានបើកប្រតិបត្តិចូលផ្ទះអតីតលោកប្រធានាធិបតីអាមេរិក Trump នៅ Mar a Lago residence ម្តងដែរកាលពីខែសីហាឆ្នាំ២០២២។
ទាំងលោក Biden និង Trump បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ទីប្រឹក្សាពិសេស ចំពោះបញ្ហាចំណាត់ថ្នាក់ ដោយធ្វើឱ្យមានភាពស្មុគស្មាញ ដល់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២៤ របស់ពួកគេ៕
ប្រែសម្រួល៖ស៊ុនលី