បរទេស៖ មីស៊ីលបាញ់ឆ្លងទ្វីបឬ ICBM ដែលមានឈ្មោះថា The Minuteman III កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបាញ់បង្ហោះតេស្តសាកល្បង បានយ៉ាងជោគជ័យ។
សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងទ័ពអាកាសរបស់សហរដ្ឋអាមេរិក ដោយក្នុងនោះខ្លួនបានអះអាងថាវាធ្វើឡើងដើម្បីបង្ហាញ ពីភាពរួចរាល់ក្នុងការរារាំងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ព្រមទាំងជាសារបញ្ជូនប្រាប់ទៅកាន់ពិភពលោកផងដែរ។
ការបាញ់សាកល្បងមីស៊ីលនេះ បានធ្វើឡើងនៅវេលាយប់ម៉ោង១១ចេញពីមូលដ្ឋានទ័ពអាកាស Vandenberg Space Force នៅកាលីហ្វ័រញ៉ាហើយជាលទ្ធផល នៃការសាកល្បងគឺធ្វើឡើងបានជោគជ័យទាំងសុវត្ថិភាព ទំនុកចិត្តនិងប្រសិទ្ធភាពបំផុត៕
ប្រែសម្រួល៖ស៊ុនលី
