ព័ត៌មានអន្តរជាតិ

New Update៖ រកឃើញអ្នកនៅមានជីវិតរស់ ក្នុងហេតុការណ៍រញ្ជួយដីនៅតួកគី ខណៈចំនួនអ្នកស្លាប់កើនឡើង លើសពី២៤.០០០នាក់

បរទេស៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ថា កាលពីយប់ថ្ងៃសុក្រ នៅទីក្រុង Kahramanmaras របស់ប្រទេសតួកគី ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយគ្រោះរញ្ជួយដី ក្រុមអ្នកជួយសង្គ្រោះអង់គ្លេស និងអាល្លឺម៉ង់ បានរកឃើញ និងទាញយកក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ពីគំនរអគារបាក់បែកនាំ ទៅកាន់កន្លែង មានសុវត្ថិភាពហើយ ។
ឥឡូវនេះ មនុស្សជាង២៤.០០០នាក់ ត្រូវបានគេដឹងថា បានស្លាប់បន្ទាប់ពីគ្រោះរញ្ជួយដី កាលពីថ្ងៃចន្ទនៅភាគខាងត្បូងប្រទេសតួកគី និងភាគខាងជើងនៃប្រទេសស៊ីរី ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីបានផ្សាយថា ឥឡូវនេះ ទីក្រុងដាម៉ាស់ បានផ្តល់ការអនុញ្ញាត សម្រាប់ជំនួយអន្តរជាតិ ដែលត្រូវបានបញ្ជូនទៅជនរងគ្រោះ ដោយការរញ្ជួយដីនៅក្នុងតំបន់ ដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅទូទាំងជួររដ្ឋាភិបាល ។

អ្នកនាំពាក្យរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ (UN) បានប្រាប់ដល់ទូរទស្សន៍ BBC ថា ពួកគេកំពុងព្យាយាម ដើម្បីទទួលបានជំនួយបន្ថែមទៀត ចូលទៅក្នុងតំបន់កាន់កាប់ដោយក្រុមឧទ្ទាម “ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន”។

គិតតែនៅក្នុងប្រទេសស៊ីរី គឺមានការភ័យខ្លាចរហូតដល់៥,៣លាននាក់គ្មានផ្ទះសម្បែង ។

អ្នកសារព័ត៌មានមកពីទូរទស្សន៍ BBC Assaf Abboud បានទៅដល់ទីក្រុង Aleppo នៅភាគខាងជើងនៃប្រទេសស៊ីរី ដែលជាអ្នកកាសែតអន្តរជាតិដំបូងគេ ដែលរាយការណ៍ពីទីក្រុងនេះ ៕

To Top