ព័ត៌មានអន្តរជាតិ

ហុងគ្រី រិះគន់អឺរ៉ុប ដែលនៅតែបន្តផ្គត់ផ្កង់អាវុធឲ្យទៅអ៊ុយក្រែន

បរទេស៖រដ្ឋមន្ត្រីការបរទេសនៃប្រទេសហុងគ្រីសាជាថ្មីកាលពីថ្ងៃអាទិត្យ បានធ្វើការលើកឡើងថាសហភាពអឺរ៉ុប ដែលតែងតែបានបន្តធ្វើកា រអំពាវនាវឲ្យមានការគាំទ្រផ្នែកអាវុធបន្ថែមទៀតឲ្យអ៊ុយក្រែន នោះគឺនឹងបានត្រឹមតែតែបង្កជម្លោះនេះ ឲ្យកាន់តែយូរជាងនេះប៉ុណ្ណោះ។

ថ្លែងទៅកាន់វិទ្យុ Kossuth លោករដ្ឋមន្ត្រី Peter Szijjarto បានថ្លែងធ្វើការកត់សំគាល់ទៅលើជំហរបស់លោក ប្រធានសភាអឺរ៉ុប Roberta Metsola ដែលជម្រុញឲ្យមានការផ្គត់ផ្គង់យន្តហោះចម្បាំង និងអាវុធដែលអាចប្រើប្រាស់ក្នុង ចំងាយឆ្ងាយជាច្រើនទៀតទៅឲ្យរដ្ឋាភិបាលក្រុងគៀវ។

លោករដ្ឋមន្ត្រីរូបនេះដដែលបានថ្លែងទៀតថាអ្វីដែលជាការលើកឡើងរបស់មន្ត្រីកំពូលរបស់អឺរ៉ុបរូបនេះទៅលើឲ្យអ៊ុយក្រែនមិនត្រឹមតែនឹងធ្វើឲ្យអឺរ៉ុបកាន់តែខូចខាតធ្ងន់ធ្ងរនិងអាក្រក់ឡើងនោះទេវានឹងធ្វើឲ្យសង្គ្រាមនេះនឹងកាន់តែអូសបន្លាយហើយគ្រោះថ្នាក់ខ្លាំងទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top