ព័ត៌មានអន្តរជាតិ

លោកXi Jinping ៖ ជំរុញឱ្យរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” អភិវឌ្ឍដោយមាន គុណភាពខ្ពស់

លោក Xi Jinping ប្រធានរដ្ឋចិនបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវធ្វើកំណែទម្រង់ និងបើកទូលាយ ដោយស៊ីជម្រៅបន្ថែមទៀត ព្រមទាំងពង្រឹងកម្លាំងចលករ និងភាពរស់រវើក នៃវដ្ដក្នុងស្រុក និងបរទេស ។ ធ្វើកំណែទម្រង់ទីផ្សារ ឱ្យស៊ីជម្រៅ កសាងប្រព័ន្ធ ទីផ្សារស្តង់ដារខ្ពស់ និងពន្លឿន ការកសាងទីផ្សារជាតិ បែបបង្រួបបង្រួម ។

កែលម្អប្រព័ន្ធមូលដ្ឋាននៃសេដ្ឋកិច្ចទីផ្សារ ដូចជាការការពារសិទ្ធិអចលនទ្រព្យ ការទទួលបានទីផ្សារ ការប្រកួតប្រជែងដោយយុត្តិធម៌ និងឥណទាន សង្គម ពង្រឹងការប្រឆាំងភាពផ្តាច់មុខ និងប្រឆាំង នឹងការប្រកួតប្រជែងអយុត្តិធម៌ គ្រប់គ្រង និងណែនាំការអភិវឌ្ឍ មូលធនប្រកប ដោយសុខុមាលភាព និងស្របតាមច្បាប់ បង្កើតឱ្យបានល្អនូវបរិយាកាស វិនិយោគសម្រាប់អាជីវកម្មផ្សេងៗ និងបញ្ចេញកម្លាំងរស់រវើក នៃអាជីវកម្ម គ្រប់ប្រភេទ ។
លើកកម្ពស់ការបើកចំហកម្រិតខ្ពស់ ទៅកាន់ពិភពខាងក្រៅ ជំរុញជាលំដាប់នូវការ បើកចំហស្ថាប័ននូវច្បាប់ បទប្បញ្ញត្តិ ការគ្រប់គ្រង និងស្តង់ដារ និងពង្រឹងសិទ្ធិបញ្ចេញមតិ ក្នុងវដ្ដអន្តរជាតិ ។ ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដើម្បីរួមគ្នាកសាង “ខ្សែក្រវាត់ និងផ្លូវ” ចូលរួមយ៉ាងសកម្ម ក្នុងការចរចារច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ ជំរុញការបង្កើតសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោក បែបបើកចំហ ចម្រុះ និងស្ថិរភាព និងបង្កើតលក្ខខណ្ឌដើម្បីសម្រេចបាននូវការផ្សារភ្ជាប់ និងការធ្វើចរាចរនៃធនធានទាំងពីរ នៅទីផ្សារក្នុងស្រុក និងអន្តរជាតិ៕

To Top