ព័ត៌មានអន្តរជាតិ

អឺរ៉ុប ត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជាច្រើនទៀត ប្រឆាំងប្រទេសរុស្សី

បរទេស ៖ យោងតាមការលើកឡើង របស់ក្រុមមន្ត្រីនៃសភាអឺរ៉ុប ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ឲ្យដឹងថា ប្លុកអឺរ៉ុបកំពុងត្រៀមរៀបចំសំណើ ក្នុងការដាក់ទណ្ឌកម្មថ្មី ដើម្បីប្រឆាំងទៅនឹងប្រទេស រុស្សីហើយ។

ប្រភពចេញផ្សាយ ដោយ The Politico បានឲ្យដឹងទៀតដែរថា ចំណាត់ការថ្មីៗ ដែលមានរួមទាំងសំណើរដាក់ទណ្ឌកម្ម ប្រឆាំងទៅនឹងវិស័យហិរញ្ញវត្ថុ របស់ប្រទេសរុស្សីផ្តោត សំខាន់ទៅលើធនាគារចំនួន៤ ដែលក្នុងនោះមានទាំងធនាគារឯកជនធំ ជាងគេបំផុតរបស់រុស្សីគឺ Alfa bank ផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

លើសពីនេះទណ្ឌកម្ម ក៏នឹងបានសម្រេចរារាំងជនជាតិរុស្សី មិនឲ្យមានសិទ្ធក្នុង ការបម្រើការងារជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ដែលមានហេដ្ឋារចនសម្ព័ន្ធ សំខាន់នៅក្នុងប្លុកអឺរ៉ុបដែរ ដែលរួមដូចជាក្រុមហ៊ុនអ្នកផ្គត់ផ្គង់អគ្គិសនី ឬក្រុមហ៊ុនអ្នកផ្គត់ផ្គង់ហ្គាសជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top