ព័ត៌មានអន្តរជាតិ

អ្នកជំនាញ ព្រមានពីការបំពាក់អាវុធ របស់អាមេរិក លើបណ្តាប្រទេសកោះប៉ាស៊ីហ្វិក

ប៉េកាំង ៖ អ្នកជំនាញបានព្រមានថា សហរដ្ឋអាមេរិក កំពុងបំពាក់អាវុធដល់បណ្តាប្រទេសកោះប៉ាស៊ីហ្វិក (PICs) និងព្យាយាមបង្កើតរណសិរ្សប្រឆាំងចិន ដើម្បីបម្រើដល់ការផ្សងព្រេង របស់អាមេរិក បន្ទាប់ពីការប្រកាស របស់សហរដ្ឋអាមេរិកថា ខ្លួនបានធ្វើឱ្យមាន “វឌ្ឍនភាពច្រើន” ជាមួយប៉ាពួញូហ្គីណេ (PNG) នៅលើអត្ថបទនៃកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ (DCA) ។

អ្នកជំនាញបានឲ្យដឹងថា ការអនុញ្ញាត ឱ្យមានវត្តមានយោធាអាមេរិក នៅក្នុងតំបន់នេះគឺដូចជា “ការបើកប៊ិចចៀមទៅកាន់សត្វចចក” ដោយបន្ថែមថាកិច្ចសហប្រតិបត្តិការ លើសន្តិភាព ការអភិវឌ្ឍន៍ និងការប្រែប្រួលអាកាសធាតុ គឺជារបៀបវារៈសំខាន់ជាងសម្រាប់ប្រទេសក្នុងតំបន់។

យោងតាមការចេញផ្សាយកាលពីពេលថ្មីៗនេះដែលចេញផ្សាយជាសាធារណៈដោយក្រសួងការបរទេសសហរដ្ឋអាមេរិក អ្នកចរចាមកពីនាយកដ្ឋាន និងក្រសួងការបរទេស របស់ PNG បានធ្វើការចរចាចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី១០ ខែកុម្ភៈ នៅទីក្រុង Honolulu រដ្ឋ Hawaii ជុំវិញកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ ដែលនឹងពង្រឹងកិច្ចសហប្រតិបត្តិការ សន្តិសុខរវាងប្រទេសទាំងពីរ។

ការចេញផ្សាយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេស PNG បានធ្វើឱ្យមានវឌ្ឍនភាពយ៉ាងច្រើនលើអត្ថបទនៃ DCA ស្តីពីការយល់ដឹងគ្នាទៅវិញទៅមក នៃបញ្ហាស្នូល ដោយមិនបង្ហាញបន្ថែមអំពីខ្លឹមសារនោះទេ។

ទោះបីជាពាក្យថា “ចិន” មិនលេចឡើង នៅលើសេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិកក៏ដោយ អ្នកសង្កេតការណ៍ និងប្រព័ន្ធផ្សព្វផ្សាយ បានមើលឃើញថា គោលដៅរបស់សហរដ្ឋអាមេរិកជាសម្ងាត់បើកចំហ ។ ប្រភពបានកត់សម្គាល់ថាការចរចាបានកើតឡើងចំពេលមាន “ការព្រួយបារម្ភកាន់តែខ្លាំង” លើសំណួរតៃវ៉ាន់ និងជម្លោះសមុទ្រចិនខាងត្បូង។

លោក Chen Hong អ្នកជំនាញខាងការសិក្សាអូស្ត្រាលី និង PIC នៅសាកលវិទ្យាល័យ East China Normal បានប្រាប់ Global Times កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកតែងតែបំភាន់ “ការគំរាមកំហែងរបស់ចិន” ដើម្បីអភិវឌ្ឍការរារាំងជាក់ស្តែងរបស់សហរដ្ឋអាមេរិក។

មុនពេលសេចក្តីប្រកាសស្តី ពីសន្ធិសញ្ញាការពារជាតិ ជាមួយ PNG សហរដ្ឋអាមេរិក បានឲ្យដឹងកាលពីថ្ងៃសុក្រថា ខ្លួនបានចុះហត្ថលេខាលើ MoU ជាមួយមីក្រូនេស៊ី ស្តីពីជំនួយ ដោយមានការចរចាស្របគ្នា លើការចូលបន្ថែមទៀត សម្រាប់សហរដ្ឋអាមេរិកទៅកាន់ប្រទេសនេះ សម្រាប់គោលបំណង ការពារជាតិ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top