ព័ត៌មានអន្តរជាតិ

ការរញ្ជួយដីនៅក្នុងតួកគី ទំនងជាមានផលប៉ះពាល់ ដល់ការដោះស្រាយ ជម្លោះរុស្ស៊ី និងអ៊ុយក្រែន

ប៉េកាំង ៖ អ្នកសង្កេតការណ៍ចិនបានឲ្យដឹងថា ការរញ្ជួយដីនៅក្នុងប្រទេសតួកគី ទំនងជាមានផលប៉ះពាល់ដល់ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រួមទាំងជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលកំពុងបន្ត និងសន្តិសុខថាមពលរបស់អឺរ៉ុបផងដែរ។ មកទល់ពេលនេះ គ្រោះមហន្តរាយបានបណ្តាលឲ្យមនុស្សជិត ៤០០០០នាក់ស្លាប់ និងប្រហែល ៦៣០០០ នាក់រងរបួស ។

គ្រោះរញ្ជួយដីកម្រិត ៧,៧ រិចទ័រ និង ៧,៦ រិចទ័រ ដែលមានខេត្ត Kahramanmaras របស់ប្រទេសតួកគី ជាចំណុចកណ្តាល បានប៉ះពាល់ដល់មនុស្ស ១៣ លាននាក់ក្នុងខេត្តចំនួន ១០ នេះបើយោងតាមស្ថានទូតតួកគីប្រចាំនៅទីក្រុងប៉េកាំង។

ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសង្កេតមើលកិច្ចខិតខំប្រឹង ប្រែងស្វែងរក និងជួយសង្គ្រោះដែលកំពុងបន្ត និងការងារសង្គ្រោះគ្រោះមហន្តរាយ កាលពីថ្ងៃពុធ ហើយបានទៅសួរសុខទុក្ខ អ្នកនៅរស់ដោយនិយាយថា ប្រទេសទួរគីបានប្រមូលធន ធានទាំងអស់សម្រាប់ក្រោយការរញ្ជួយដី ។

ចាប់តាំងពីការរញ្ជួយដី បានវាយប្រហារមក ការរំលែកទុក្ខបានហូរចូលពីជុំវិញពិភពលោក ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសតួកគី ដោយប្រទេសជាច្រើន បានបញ្ជូនក្រុមជួយសង្គ្រោះ និងជំនួយទៅកាន់ប្រទេសនេះ។

ស្ថានភាពភូមិសាស្ត្រនយោបាយ របស់ប្រទេសតួកគីបានលេចចេញ ជារូបរាងចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ហើយការងារសង្គ្រោះគ្រោះរញ្ជួយដីអាចបង្អាក់លោក Erdogan ពីតួនាទីរបស់លោកជាអ្នក សម្រុះសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន។

លោក Wang Yiwei នាយកវិទ្យាស្ថានកិច្ចការ អន្តរជាតិនៅ Renmin បានបាន​កត់​សម្គាល់​ថា គ្រោះ​មហន្តរាយ​នឹង​បង្ហាញ​ការ​សាកល្បង​ដល់​សមត្ថភាព​អភិបាលកិច្ច​របស់​រដ្ឋ បាល​លោក Erdogan។

លោក Erdogan និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានឲ្យដឹងម្តងហើយម្តងទៀត ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះរុស្ស៊ី និងអ៊ុយក្រែន ហើយតួកគីបានដើរតួ ជាអ្នកសម្របសម្រួលជាមួយ អង្គការសហប្រជាជាតិ ដើម្បីបង្កើតកិច្ចព្រមព្រៀង អនុញ្ញាតឱ្យនាំចេញគ្រាប់ ធញ្ញជាតិពីកំពង់ផែអ៊ុយក្រែន ៕

To Top