ព័ត៌មានអន្តរជាតិ

វិមានក្រមឡាំង ព្រមានសាជាថ្មី ការចូលរួមពាក់ព័ន្ធ ជម្លោះនៅអ៊ុយក្រែន ដោយណាតូ

បរទេស ៖ អ្នកនាំពាក្យ របស់វិមានក្រមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា ការចូលរួមពាក់ព័ន្ធ ដោយអង្គការណាតូ នៅក្នុងជម្លោះនៅអ៊ុយក្រែ នឹងអាចក្លាយទៅជារឿងកាន់ តែអាក្រក់ឡើងជារៀងរាល់ថ្ងៃ ទោះបីជាមានការអះអាងផ្ទុយគ្នា ដោយណាតូក្តី ។

លោកបានបញ្ជាក់ បែបនេះថា ៖ អង្គការណាតូគឺជាអង្គការ ដែលមានគោលនយោបាយប្រឆាំង យើងដាច់ខាត ។ ពួកគេបានបញ្ជាក់អំពីការប្រឆាំងនេះ ជារៀងរាល់ថ្ងៃ ហើយពួកគេបានបន្តធ្វើការងារ គ្រប់បែបយ៉ាង ដើម្បីចូលរួមពាក់ព័ន្ធទៅនឹងជម្លោះនៅ អ៊ុយក្រែនជារៀងរាល់ថ្ងៃដែរ ដូច្នេះរូបភាពនេះបានបង្ហាញ កាន់តែច្បាស់ឡើង ។

Peskov បាននិយាយថា សកម្មភាពរបស់ប្លុកយោធា របស់ណាតូបានទាមទារ វិធានការប្រុងប្រយ័ត្នមួយចំនួន ពីទីក្រុងម៉ូស្គូ។ លោកបានកត់សម្គាល់ថា សម្ព័ន្ធភាពដឹកនាំដោយសហរដ្ឋអាមេរិក បានចែករំលែកការស៊ើបការណ៍សម្ងាត់ជាមួយអ៊ុយក្រែន ហើយថា ហេដ្ឋារចនាសម្ព័ន្ធយោធាទាំងអស់ របស់ណាតូកំពុងធ្វើការប្រឆាំង នឹងរុស្ស៊ីជាបន្តបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top