ប៉េកាំង៖ អត្ថបទរបស់ Wall Street Journal បានចុះផ្សាយថា ខណៈពេលដែលការបង្កើនល្បឿន របស់ប្រទេសចិន គឺជាដំណឹងល្អសម្រាប់កំណើនពិភពលោក ដ៏ផុយស្រួយនោះ ឥទ្ធិពលផ្ទាល់នៃការរស់ឡើងវិញ របស់វាលើពិភពលោក ទំនងជានឹងមិនសូវច្បាស់ទេ បើប្រៀបធៀបនឹងអតីតកាល ដែលមានចំណងជើងគួរឱ្យចាប់អារម្មណ៍ថា “កុំពឹងចិន ដើម្បីសង្គ្រោះសេដ្ឋកិច្ចពិភពលោក”។
វាជាការពិតដែលថា បន្ទាប់ពីការបង្កើនប្រសិទ្ធភាព នៃការឆ្លើយតបប្រឆាំងនឹងជំងឺកូវីដ-១៩ ការស្ទុះងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានបង្ហាញពីសញ្ញានៃការឡើងកម្តៅ ដែលនាំមកនូវអារម្មណ៍នៃការលួងលោមដ៏កម្រ ដល់សេដ្ឋកិច្ចពិភពលោក ដែលរងការវាយលុក ដោយកត្តាជំងឺរាតត្បាត អតិផរណាខ្ពស់ និងជម្លោះភូមិសាស្ត្រនយោបាយ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
ប៉ុន្តែការភ្ជាប់ប្រទេសចិន ទៅនឹងការជួយសង្គ្រោះសេដ្ឋកិច្ចពិភពលោក គឺពិតជាសំណើក្លែងក្លាយ។ មិនដែលមានបណ្តាញផ្សព្វផ្សាយលោកខាងលិចណាមួយ និយាយអំពីអាមេរិកសង្គ្រោះសេដ្ឋកិច្ចពិភពលោកនោះទេ ព្រោះគេដឹងច្បាស់ថា វាជាសំណើមិនពិត។
ដូច្នេះហើយ វាច្បាស់ជាព្យាបាទលោកខាងលិច ក្នុងការប្រឌិតសំណើរក្លែងបន្លំបែបនេះ ជុំវិញការស្ទុះងើបសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលហាក់ដូចជាមើលស្រាលសារៈសំខាន់ នៃសេដ្ឋកិច្ចចិនចំពោះពិភពលោក។
ខណៈដែលប្រទេសចិន ជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរ របស់ពិភពលោក វានៅតែជាប្រទេសកំពុងអភិវឌ្ឍ។ ការពិតដែលថាប្រទេសចិន បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ គឺមិនផ្ទុយនឹងស្ថានភាព ដែលកំពុងអភិវឌ្ឍរបស់ប្រទេសចិននោះទេ។
វាគឺតាមរយៈការអភិវឌ្ឍន៍របស់ខ្លួន ដែលប្រទេសចិនអាចរួមចំណែក ដល់ពិភពលោកតាមរយៈការចែករំលែកភាគលាភ នៃការអភិវឌ្ឍន៍រួម។ ក្នុងអំឡុងពេលឆ្នាំ២០១៣-២០២១ ការរួមចំណែករបស់ប្រទេសចិន ចំពោះកំណើនសេដ្ឋកិច្ចសកល មានជាមធ្យម 38.6 ភាគរយ ដែលខ្ពស់ជាងប្រទេសទាំងប្រាំពីររួមបញ្ចូលគ្នា នេះបើយោងតាមធនាគារពិភពលោក៕ ប្រែសម្រួល ឈូក បូរ៉ា