ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំយូអិន លោកស្រី Nikki Haley ប្រកាសឈរឈ្មោះជាប្រធានាធិបតីឆ្នាំ២០២៤

វ៉ាស៊ីនតោន៖ អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិលោកស្រី Nikki Haley បានប្រកាសពីការប្រកួត ប្រជែងរបស់លោកស្រី សម្រាប់ប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤។

លោកស្រី Haley ដែលជាអតីតអភិបាលរដ្ឋ South Carolina បានក្លាយជាសមាជិកគណបក្សសាធារណរដ្ឋដ៏លេចធ្លោ ដំបូងគេដែលប្រកួតប្រជែងជាផ្លូវការជាមួយអតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការតែងតាំង គណបក្សក្នុងឆ្នាំ២០២៤ ។

លោកស្រី Haley អាយុ ៥១ ឆ្នាំបានឲ្យដឹងនៅក្នុងវីដេអូប្រកាសបេក្ខភាពថា “ការបង្កើតទីក្រុងវ៉ាស៊ីនតោន បានបរាជ័យម្តងហើយម្តងទៀត” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គណបក្សសាធារណរដ្ឋផ្សេងទៀត រួមទាំងអតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Mike Pence និងអភិបាលរដ្ឋ Florida លោក Ron DeSantis ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមយុទ្ធនាការឆ្នាំ២០២៤ របស់ពួកគេនៅក្នុង ប៉ុន្មានខែខាងមុខនេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន ដែល​ជា​គណបក្ស​ប្រជាធិបតេយ្យ​បានលើកឡើង​ថា លោក​មាន​ក៏បំណង​ចង់​ស្វែង​រក​ការ​បោះ​ឆ្នោតជាប្រធានាធិបតី​ឡើង​វិញដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top