ព័ត៌មានអន្តរជាតិ

ចិន ជំរុញឱ្យទប់ស្កាត់ការឡើងកំដៅផែនដី ប្រយោជន៍ជួយដល់ ការកើនឡើងកម្ពស់ទឹកសមុទ្រ

ប៉េកាំង៖ បេសកជនចិន បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីកាត់បន្ថយការឡើងកំដៅ ផែនដីយ៉ាងតឹងរ៉ឹង និងទប់ស្កាត់និន្នាការនៃការកើនឡើងកម្រិតទឹកសមុទ្រយ៉ាងឆាប់រហ័ស។

ដោយកត់សម្គាល់ថា ការប្រែប្រួលអាកាសធាតុគឺជាមូលហេតុដើមនៃការកើនឡើងកម្ពស់ទឹកសមុទ្រ លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានជំរុញសហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវភាពបន្ទាន់កាន់តែខ្លាំងដោយមិនបង្អង់យូរ ចាប់យកឱកាស ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ និងទប់ស្កាត់ បម្រែបម្រួល​អាកាសធាតុ​ពី​ការ​បង្ក​មហន្តរាយ​មិន​អាច​ត្រឡប់​មក​វិញ​បាន​ដល់​មនុស្សជាតិ។

លោក Zhang បានប្រាប់កិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខ ស្តីពី “ការកើនឡើងកម្រិតទឹកសមុទ្រ៖ ផលប៉ះពាល់ សម្រាប់សន្តិភាព និងសន្តិសុខអន្តរជាតិ” “ដើម្បីសម្រេចបាននូវកម្រិតសីតុណ្ហភាព ដែលមានចែងក្នុងកិច្ចព្រមព្រៀង ទីក្រុងប៉ារីស និងប្រទេសអភិវឌ្ឍន៍ត្រូវតែនាំមុខក្នុងការកាត់បន្ថយការបំភាយឧស្ម័ន” ។

ទោះបីជាយ៉ាងណាក៏ដោយ លោកបានលើកឡើងថា ចាប់តាំងពីឆ្នាំមុនមក គោលនយោបាយថាមពលរបស់ប្រទេស អភិវឌ្ឍន៍មួយចំនួនមានការថយក្រោយ និងការកើនឡើងជាជាងការថយចុះនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល និងការ បំភាយកាបូន ដែលធ្វើឲ្យការរំពឹងទុកនៃការកាត់បន្ថយការបំភាយ ឧស្ម័នសកលលោកកាន់តែមាន ភាពមិនច្បាស់លាស់។

ប្រទេសអភិវឌ្ឍន៍ភាគច្រើនបានដាក់ចេញនូវគោលដៅ និងកម្មវិធីអព្យាក្រឹតភាពកាបូន និងកម្រិតខ្ពស់បំផុតរបស់ ពួកគេ។ លោក Zhang បានលើកឡើងថា ពួកគេគួរតែធ្វើជាគំរូដោយចាត់វិធានការជាក់ស្តែងសម្រាប់ ការអនុវត្តរបស់ពួកគេ។

លោកបានបន្ថែមថា ប្រទេសអភិវឌ្ឍន៍ក៏មានកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងការផ្តល់ហិរញ្ញប្បទានបម្រែបម្រួល អាកាសធាតុ និងជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍៕

ប្រែសម្រួល ឈូក បូរ៉ា

To Top